បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើរបស់ក្លឹប Barcelona លើកឡើងថា ភាពជោគជ័យរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ជាប់ទាក់ទងនឹង Cristiano Ronaldo
![](https://x-sportkh.com/wp-content/uploads/2024/06/article-003965-1.jpg)
អតីតខ្សែបម្រើឆ្នើមនៃក្រុមជម្រើសជាតិអេស្ប៉ាញ Cesc Fabregas បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ BBC Sport ដោយគូសបញ្ជាក់ពីទំនាក់ទំនងដ៏សំខាន់រវាងការប្រកួតរបស់ព័រទុយហ្គាល់នៅ Euro 2024 ដែលជាប់ទាក់ទងនឹងខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេគឺកីឡាករ Cristiano Ronaldo។
យ៉ាងណាមិញ Cesc Fabregas បាននិយាយថា៖ “ការលេងជារួមរបស់គាត់នៅពេលនេះ មានភាពល្អប្រសើរជាងអ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ យ៉ាងណាក៏ដោយ បើក្រុមលេងល្អ រឺក្រុមលេងមិនបានល្អ គាត់តែងតែជាអ្នករកឱកាស ទាំងការបង្កើតអ្វីមួយសម្រាប់ខ្លួនឯង រឺសម្រាប់ក្រុមទាំងមូល”។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្រុមជម្រើសជាតិនៃសាធារណៈរដ្ឋឆេក ក្នុងជុំទី 1 ដែលជាការប្រកួតបើកឆាកវគ្គចែកពូល Euro 2024 ដោយលទ្ធផល 2-1។ នៅក្នុងប្រកួតនោះ Cristiano Ronaldo បានបង្កើតកំណត់ត្រាដ៏ពិសេសមួយ ដោយក្លាយកីឡាករដែលបានលេងពានធំនៅតំបន់អឺរ៉ុប (Euro) ជាលើកទី 6 ក្នុងអាជីពរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ5 days ago
Dortmund ចង់ដោះដូរ Niclas Fullkrug ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបដែលស៊ុតបញ្ចូលទីបានជាង 30 គ្រាប់កាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 days ago
Messi សារភាពថា ខ្លួនបានរៀនសូត្រពីវិធីសាស្ត្រនៃការប្រកួតយ៉ាងច្រើន ពីគ្រូបង្វឹកឆ្នើមរូបនេះ!!!