បាល់ទាត់អន្តរជាតិ
Barcelona ស្ថិតក្នុងគោលជំហរនៃការលក់ខ្សែប្រយុទ្ធកណ្ដាល Vitor Roque
![](https://x-sportkh.com/wp-content/uploads/2024/06/article-003971-1.jpg)
ការចាកចេញរបស់ Vitor Roque អាចមានអត្ថប្រយោជន៍សម្រាប់ Barcelona ប៉ុន្តែសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ពិតជាមិនចង់ចាកចេញពីក្លឹបដែលខ្លួនស្រឡាញ់នោះទេ។ កាលពីរដូវកាលមុន ពេលដែល Xavi នៅដឹកនាំ ភាគច្រើនគាត់បានចំណាយពេលនៅកៅអីបម្រុង។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិប្រេស៊ីលវ័យ 19 ឆ្នាំរូបនេះ ចង់ក្លាយជាកីឡាករជម្រើសដំបូងរបស់លោក Hansi Flick។ ខ្សែប្រយុទ្ធ Vitor Roque បានព្យាយាមហ្វឹកហាត់ជាខ្លាំង ដោយវិលត្រឡប់មុនកំណត់កាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីព្យាយាមផ្គាប់ចិត្តគ្រូបង្វឹករបស់ខ្លួន។
យ៉ាងណាក៏ដោយ Barcelona នៅតែមានចិត្តក្នុងការដាក់គាត់ឲ្យខ្ចីជើង រឺលក់គាត់ចេញនៅរដូវក្ដៅនេះ។ យោងតាមរបាយការណ៍ពីលោក Gianluca Di Marzio Fiorentina បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងកលក់ Vitor Roque នៅរដូវក្ដៅនេះ ជាមួយនឹងតម្លៃដ៏សមរម្យមួយ ព្រោះបច្ចុប្បន្នពួកគេត្រូវការខ្សែប្រយុទ្ធដែលមានសមត្ថភាពដែលខ្ពស់ជាងគាត់។
ប្រភព: Dailysports