បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 3 ត្រៀមដណ្ដើមគ្នាយក Dani Olmo
ទីផ្សារដោះដូរកីឡាកររដូវក្តៅ កំពុងស្ថិតក្នុងភាពក្តៅគគុកបណ្ដើរៗហើយ ខណៈដែលក្លឹបធំៗជាច្រើន នឹងត្រូវប្រជែងគ្នាដណ្តើមយកកីឡាករដែលខ្លួនចង់បាន។ ជាក់ស្ដែងថ្មីៗនេះ យោងតាមរបាយការណ៍ពីលោក Nicolo Schira បានឲ្យដឹងថា ក្លឹបកំពូលៗចំនួន 3 កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Dani Olmo របស់ RB Leipzig។
យ៉ាងណាមិញសម្រាប់ក្លឹប 3 ដែលចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺ Manchester City, Man United និងក្លឹប Barcelona។ ទោះជាយ៉ាងណាក៏ដោយ គេបានដឹងថា ក្លឹបកាតាឡាន់ Barcelona ប្រហែលជាមិនមានលទ្ធភាពក្នុងការទិញយក Dani Olmo នោះឡើយ ដោយមានតែក្លឹប 2 មកពីអង់គ្លេសប៉ុណ្ណោះដែលមានថវិការគ្រប់គ្រាន់ ក្នុងការចំណាយលើកីឡាករឆ្នើមរូបនេះ។
គេបានដឹងថា Manchester City ចង់បាន Dani Olmo ព្រោះអនាគតរបស់ Kevin De Bruyne កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយខ្សែបម្រើរូបនេះនៅសល់កុងត្រាត្រឹមតែ 1 ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមរបស់លោក Pep Guardiola។ បន្ថែមពីលើនេះទៀត ខ្សែប្រយុទ្ធស្លាប Bernardo Silva ក៏ត្រូវបានគេសន្និដ្ឋានថា អាចនឹងចាកចេញពី Man City ដែរ។
ប្រភព: Dailysports