បាល់ទាត់អន្តរជាតិ
Nottingham Forest ចង់លក់ខ្សែការពារដែលខ្លួនទិញមកជាង 10 លានផោន ទៅឲ្យ Chelsea ក្នុងតម្លៃ 70 លានផោន
![](https://x-sportkh.com/wp-content/uploads/2024/06/article-003999-1.jpg)
ក្លឹប Nottingham Forest ត្រូវបានគេរាយការណ៍ថា បានផ្ដល់ដំណឹងមួយទៅកាន់ក្លឹបតោខៀ Chelsea អំពីតម្រូវការរបស់ខ្លួន ក្នុងការលក់ខ្សែការពារ Murillo នារដូវក្តៅនេះ។ តោខៀវ ត្រូវបានគេរំពឹងថា នឹងមានភាពមមាញឹកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារពួកគេត្រូវបំពេញតាមបទប្បញ្ញត្តិនៃច្បាប់ចំណូលចំណាយរបស់ Premier League។
សហស្ថានិកក្លឹបលោក Todd Boehly និង Clearlake Capital តែងតែយកចិត្តទុកដាក់គោរពតាមច្បាប់នេះ ប៉ុន្តែពួកគេនៅតែត្រូវស្វែងរកការទិញកីឡាករចំណូលថ្មីដើម្បីពង្រឹងក្រុមបន្ថែមទៀត។ ជាលទ្ធផលយោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Chelsea កំពុងតែព្យាយាមបញ្ចុះបញ្ចូល Nottingham Forest ឲ្យលក់កីឡាករឆ្នើម Murillo មកឲ្យពួកគេ។
យ៉ាងណាមិញ របាយការណ៍ដដែលនេះដែរបានអះអាងថា Nottingham Forest ចង់បានតម្លៃខ្លួន Murillo រហូតដល់ 70 លានផោន ទើបពួកគេយល់ព្រមចែកផ្លូវជាមួយនឹងខ្សែការពាររូបនេះ។ គួរដឹងផងដែរថា កីឡាករវ័យ 21 ឆ្នាំ Murillo ត្រូវបានក្លឹប Nottingham Forest ចុះហត្ថលេខានាំចូលក្លឹបត្រឹមតែប្រហែល 12.5 លានផោនប៉ុណ្ណោះកាលពីឆ្នាំមុន។
ប្រភព: Sportsmole