បាល់ទាត់អន្តរជាតិ
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់
![](https://x-sportkh.com/wp-content/uploads/2024/06/article-004005-1.jpg)
តារាជើងចាស់ Cristiano Ronaldo បានកសាងកំណត់ត្រាដ៏អាក្រក់មួយ ជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយមិនអាចរកគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីបានសូម្បីតែ 1 គ្រាប់ នៅក្នុងអំឡុងពេលនៃការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ Euro 2024 ប៉ុន្តែទម្រង់លេងរបស់គាត់នៅតែបន្តធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។
យោងតាមការចុះផ្សាយរបស់ UEFA បានឲ្យដឹងថា Cristiano Ronaldo បានបង្កើតកំណត់ត្រារត់ដោយល្បឿនលឿនរហូតដល់ទៅ 32.7 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេលនៃការប្រកួតរបស់គាត់ទល់នឹងក្រុមជម្រើសជាតិហ្សកហ្ស៊ី (Georgia) ហើយល្បឿននៃការរត់នេះបានធ្វើឲ្យគាត់ក្លាយជាកីឡាកររត់លឿនជាងគេ ក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅ Euro 2024 នេះ។
សម្រាប់ Cristiano Ronaldo ល្បឿននេះ គឺជាល្បឿនរត់លឿនបំផុតរបស់គាត់នៅក្នុងការប្រកួត Euro ចាប់តាំងពីឆ្នាំ 2012 មក។ នៅមុនឆ្នាំ 2012 គេក៏មិនបានដឹងថា គាត់រត់លឿនប៉ុណ្ណោះនោះទេ ដោយសារតែ UEFA មិនបានតាមដានស្ថិតិបែបនេះមុនព្រឹត្តិការណ៍ Euro 2012 ឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបយក្ស 2 របស់អង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែការពារ Calafiori