បាល់ទាត់អន្តរជាតិ
Liverpool និងក្លឹបធំៗជាច្រើនកំពុងចង់បានខ្សែការពារ Rayan Ait-Nouri
![](https://x-sportkh.com/wp-content/uploads/2024/06/article-004007-1.jpg)
ខ្សែការពារគឺជាអ្វីដែល Liverpool ត្រូវយកចិត្តទុកដាក់ជាពិសេសនៅមុនរដូវកាលថ្មីចាប់ផ្ដើម ហើយគ្រូបង្វឹកថ្មីរបស់ពួកគេលោក Arne Slot បានកំណត់បេក្ខភាពដែលខ្លួនចង់បានរួចហើយ ដើម្បីពង្រឹងនៅតំបន់ការពារក្រោម។ យោងទៅតាមរបាយការណ៍ពី Goal បានឲ្យដឹងថា Liverpool បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងជាមួយ Manchester City និង Chelsea សម្រាប់ការចុះហត្ថលេខាលើខ្សែការពារមួយរូប។
យ៉ាងណាមិញ សម្រាប់កីឡាករដែលក្លឹបធំៗ រួមទាំង Liverpool ចង់បាននោះគឺ ខ្សែការពារឆ្វេង Rayan Ait-Nouri របស់ក្លឹប Wolverhampton។ ដោយឡែកគេជឿថា Arne Slot ចង់ចុះហត្ថលេខាលើខ្សែការពារឆ្វេងថ្មីម្នាក់ ដើម្បីបន្ថែមការប្រកួតប្រជែងជាមួយ Andy Robertson ក៏ដូចជាសម្រាប់ជំនួសកីឡាកររូបនេះពេលគេមានរបួសផងដែរ។
មានសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Manchester City ក៏ពេញចិត្តខ្លាំងចំពោះខ្សែការពារវ័យ 22 ឆ្នាំរូបនេះដែរ ហើយពួកគេក៏មានឱកាសខ្ពស់ទៀតផង ដោយសារតែ Man City មានទំនាក់ទំនងល្អជាមួយលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ait-Nouri។ ទោះជាយ៉ាងណា ពេលនេះ Wolverhampton បានដាក់តម្លៃខ្លួន Ait-Nouri ខ្ទង់ 70 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់