Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ចង់​ប្រើប្រាស់ Lo Celso ដើម្បី​ជា​ថ្នូរ​ដូរ​យក​ខ្សែការពារ Pau Torres

Published

on

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur កំពុង​ធ្វើ​ការ​លើ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ខ្សែការពារ​ឆ្នើម Pau Torres ដែល​នឹង​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​លក់​ផ្ដាច់​កុងត្រា​ខ្សែ​បម្រើ Giovani Lo Celso ផង​ដែរ (នេះ​បើ​យោងតាម​របាយការណ៍​ពី Sky Italia បាន​អះអាង)។

Pau Torres គឺ​ជា​ខ្សែការពារ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង ក្នុង​រយៈ​ពេល​ពីររដូវកាល​ចុងក្រោយ​នេះ ហើយ​គាត់​បាន​ក្លាយ​ជាគោល​ដៅ​របស់​ក្លឹប Tottenham និង​ក្លឹប​ធំៗ​ជា​ច្រើន​ទៀត​នៅ​តំបន់​អ៊ឺរ៉ុប។ ខ្សែការពារ​រូប​នេះ បាន​ច្រានចោលឱកាសផ្លាស់ទៅ​ក្លឹប​បិសាចក្រហម Manchester United កាល​ពី​ពេល​ថ្មីៗ​នេះ ព្រោះ​ Pau Torres ចង់​លេង​ពាន UCL។

របាយការណ៍​ចុងក្រោយ​នេះ បាន​អះអាង​ថា Tottenham Hotspur បាន​ដេញ​ថ្លៃ 43 លានផោន នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​នេះ ហើយ​អាច​នឹង​មាន​ការ​បូក​បន្ថែម​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន Lo Celso ម្នាក់​ទៀត។

ជា​ការ​ពិតណាស់ Tottenham ពិត​ជា​មាន​អាទិភាព​ខ្ពស់​សម្រាប់​រឿង​នេះ ក្នុង​ការ​ប្រជែង​យក​ខ្សែការពារ​កណ្តាល Pau Torres ព្រោះ Lo Celso បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវ​កាល​ដ៏​ជោគជ័យ ក្នុង​នាម​ជា​កីឡាករ​ខ្ចីជើង​ជាមួយ Villarreal។ វា​ជា​ហេតុ​ធ្វើ​ឲ្យ Villarreal ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែបម្រើ​រូបនេះ​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត Tottenham Hotspur បាន​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ 4 (Top 4) នៅ​ក្របខណ្ឌ Premier League រដូវកាល​នេះ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​លេង UEFA Champions League រដូវកាល​ក្រោយ។ ដូច្នេះ​វា​ជា​អ្វី​ដែល Pau Torres ប្រាថ្នា​ចង់​បាន​។

ប្រភព: Tbrfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២