Connect with us

បាល់ទាត់អន្តរជាតិ

Juventus បដិសេធ​មិន​ទទួល​យក​ការ​ដោះដូរ Pulisic រឺ Werner ជាមួយ Matthijs de Ligt

Published

on

ក្លឹប​សេះបង្កង់ Juventus បាន​ឆ្លើយ​តប​ទៅ​កាន់​ក្លឹបតោខៀវ Chelsea ជុំ​វិញ​ការ​ដោះដូរ​កីឡាករ​របស់​ពួក​គេ សម្រាប់​ជា​ថ្នូរ​ដូរ​យក​ខ្សែ​ការពារ Matthijs de Ligt។

ក្លឹប​តោខៀវ Chelsea បាន​ដាក់​សំណើរ​ផ្តល់​ជូន​ទឹកប្រាក់ 40 លានផោន បូករួម​ទាំង Christian Pulisic រឺ Timo Werner ដើម្បី​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ចុះ​ហត្ថលេខា​លើ De Ligt ប៉ុន្តែ​ក្លឹប Juventus បាន​បដិសេធ​ភ្លាមៗ ដោយ​ពួក​គេ​នឹង​ទទួល​យក​តែ​សាច់ប្រាក់​សុទ្ធ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ចង់​មាន​ដោះដូរ​ថែម​លុយ​ថែម​កាក់​នោះ​ឡើយ។

ដោយ​ឡែក ស្ថិត​ក្នុង​ស្ថានភាព​នេះ ខ្សែការពារកណ្តាល Matthijs de Ligt កំពុង​ស្ថិត​ក្នុង​ជម្រើស​ដ៏​ចាំ​បាច់​មួយ​សម្រាប់​ក្លឹប​តោខៀវ បន្ទាប់​ពី​ពួក​គេ​បាន​បាត់​បង់​ខ្សែការពារ​ពីរ​រូប​ដែល​បាន​ចាកចេញ​គឺ Andreas Christensen និង Antonio Rudiger។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២