បាល់ទាត់អន្តរជាតិ
Chelsea នឹងលក់ផ្ដាច់កុងត្រា Timo Werner ទៅឲ្យ RB Leipzig ដែលមិនមែនដាក់ឲ្យខ្ចីជើងឡើយ
ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Timo Werner គ្រោងនឹងត្រឡប់ទៅចូលរួមជាមួយក្លឹបចាស់ RB Leipzig វិញ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា។ ពាក្យចចាមអារ៉ាមកន្លងមកលើកឡើងថា Timo Werner នឹងខ្ចីជើងទៅ RB Leipzig ប៉ុន្តែក្លឹបតោខៀវចង់លក់ផ្ដាច់កុងត្រាតែម្ដង។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Timo Werner បានចាកចេញពី Bundesliga ដើម្បីចុះហត្ថលេខាផ្ទេរមក Chelsea ជាមួយនឹងតម្លៃខ្លួន 45 លានផោន កាលពីឆ្នាំ 2020 ប៉ុន្តែមកដល់ក្លឹបថ្មីនេះ Timo Werner មានទម្រង់លេងមិនល្អដូចកាលដែលគាត់នៅក្លឹបចាស់ឡើយ។
Timo Werner ក៏មានចិត្តចង់ត្រឡប់ទៅអតីតក្លឹបចាស់ RB Leipzig ខ្លាំងណាស់ដែរ ព្រោះវាប្រៀបដូចជាផ្ទះរបស់គាត់ និងជាកន្លែងដែលធ្វើឲ្យគាត់លេចធ្លោរខ្លាំង។
របាយការណ៍ពីលោក Fabrizio Romano កាលពីម្សិលមិញនេះក៏បានបញ្ជាក់ច្បាស់ៗដែរថា Werner នឹងចាកចេញពីតោខៀវ Chelsea ជាមួយនឹងការផ្ទេរផ្ដាច់កុងត្រា។ គាត់នឹងក្លាយជាខ្សែប្រយុទ្ធទីពីរដែលចាកចេញពី Stamford Bridge នៅរដូវក្តៅនេះ បន្ទាប់ពី Romelu Lukaku ដែលត្រឡប់ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល