បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹប Juventus លោក Allegri ធ្លាប់ប្រាប់ Dybala កុំឲ្យធ្វើត្រាប់តាម Lionel Messi
ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានសម្រេចចិត្តចាកចេញពីក្លឹបសេះបង្កង់ Juventus នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ ហើយបច្ចុប្បន្ន គាត់គឺជាកីឡាកររបស់ក្លឹប AS Roma។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជាច្រើននៅ Premier League ផងដែរ។
គ្រូបង្វឹករបស់ក្លឹប Juventus លោក Allegri ធ្លាប់បានប្រាប់ DAZN ថា៖ “Paulo Dybala តែងតែគិតថា គាត់គឺជា Messi ថ្មី។ យ៉ាងណាដើម្បីទទួលបានលទ្ធផលល្អ គាត់ត្រូវតែត្រឡប់ទៅរកភាពជាខ្លួនឯងវិញ ជាជាងព្យាយាមធ្វើតាម Lionel Messi។ កីឡាករបាល់ទាត់មិនអាចត្រាប់តាម រឺគិតថាគាត់ដូចជាអ្នកដទៃទេ។ Messi មានលក្ខណៈពិសេសពីកំណើត ជាមួយនឹងបច្ចេកទេសដ៏អស្ចារ្យ គាត់លេងតាមរបៀបផ្សេង ដែលដូចទៅនឹងអ្វីមួយដែលទេវតាបានផ្ដល់ឲ្យគាត់”។
ដោយឡែកបច្ចុប្បន្ននេះ Massimiliano Allegri គឺជាគ្រូបង្វឹករបស់ក្លឹប Juventus ដដែល ហើយគាត់នឹងត្រូវដឹកនាំក្រុមធ្វើដំណើរទៅកាន់ទឹកដីបារាំង ដើម្បីជួបប្រកួតជាមួយក្លឹបយក្សបារាំង Paris Saint-Germain ដែលការប្រកួតនឹងធ្វើឡើងនៅម៉ោង 2 រំលងអាធ្រាតនេះ ដែលជាការប្រកួតក្របខណ្ឌកំពូលដ៏ធំរបស់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Champions League។
ប្រភព: Sportsmax TV
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ20 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ