បាល់ទាត់អន្តរជាតិ
Alves ចង់ឲ្យអតីតមិត្តរួមក្រុម Lionel Messi ត្រឡប់មក Camp Nou វិញ ហើយប្រាប់ថា គ្មានកន្លែងណាប្រសើរជាង Barcelona ឡើយ!!!
ខ្សែការពារស្លាបស្ដាំ Dani Alves របស់ក្លឹប Barcelona ចង់ឲ្យអតីតមិត្តរួមក្រុមរបស់គាត់ គឺកីឡាករ Lionel Messi ត្រឡប់មានកាន់ទឹកដី Camp Nou វិញ សម្រាប់ការសម្រេចជោគជ័យលើកពានមុនចូលនិវត្តន៍ជាមួយគ្នា ខណៈដែលគាត់ជឿថា គ្មានកន្លែងណាល្អប្រសើរសម្រាប់ Messi ជាងនៅ Barcelona ឡើយ។
Lionel Messi បានបរាជ័យក្នុងការបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួន ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ចាប់ទាំងពីការផ្ទេរទៅកាន់ក្លឹបថ្មី Paris Saint-Germain កាលពីរដូវក្តៅមុន ដោយខ្សែប្រយុទ្ធរូបនេះអាចស៊ុតបញ្ចូលទីបានត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះ នៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
Dani Alves បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Diario Sport ថា “ខ្ញុំមិនដឹងថាគាត់គិត រឺចង់ធ្វើអ្វីនោះទេ។ គាត់អាចត្រឡប់មកលេងជាមួយខ្ញុំវិញ ក្នុងរយៈពេលមួយរដូវកាលចុងក្រោយជាមួយគ្នា។ ហេតុអ្វីមិនអាច?… គ្មានកន្លែងណាល្អជាងនៅទីនេះទេ។ យើងមិនអាចប្រសើរជាងនៅ Barca បានទេ។ គាត់បានចាកចេញ ដើម្បីសាកល្បងបទពិសោធន៍ថ្មី ហើយដល់ពេលដែលត្រូវត្រឡប់មកផ្ទះវិញហើយ ប្រសិនបើគាត់ចង់”។
ដោយឡែកមានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា Messi មិនសប្បាយចិត្តនឹងជីវិតនៅ PSG នោះឡើយ ហើយកីឡាករវ័យ 34 ឆ្នាំចង់ត្រឡប់មក Barcelona វិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ ទោះបីជាក្លឹបយក្សនៅកាតាឡាន់នៅតែជួបបញ្ហាហិរញ្ញវត្ថុក៏ដោយ ហើយ Barcelona នៅតែអាចមានលទ្ធភាពផ្ដល់ប្រាក់ខែសម្រាប់គាត់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo