បាល់ទាត់អន្តរជាតិ
Phil Foden ចុះកុងត្រាថ្មីជាមួយ Manchester City រហូតដល់ឆ្នាំ 2027
កាលពីម្សិលមិញនេះក្លឹបមេឃខៀវ Manchester City បានប្រកាសថា ខ្សែប្រយុទ្ធស្លាប Phil Foden បានចុះកិច្ចសន្យាលើការបន្តកុងត្រាថ្មីជាមួយក្លឹបរយៈពេល 3 ឆ្នាំបន្ថែមទៀតលើកុងត្រាបច្ចុប្បន្នរបស់ខ្លួន ដែលមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027។
យ៉ាងណាមិញ Manchester City ប្រៀបដូចជាផ្ទះដ៏កក់ក្ដៅរបស់កីឡាករវ័យ 22 ឆ្នាំរូបនេះទៅហើយ ដោយគាត់បានរួមរស់ជាមួយក្លឹបតាំងពីអាយុ 9 ឆ្នាំមកម្ល៉េះ។ Phil Foden ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Manchester City ផ្ទាល់តែម្ដង និងត្រូវបានប្រូម៉ូតឡើងមកលេងឈុតធំផ្លូវការណ៍នៅឆ្នាំ 2017 ហើយបានអភិវឌ្ឍន៍ខ្លួនទៅជាកីឡាករដ៏លេចធ្លោរម្នាក់នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។
គិតមកទល់នឹងពេលនេះកីឡាករសញ្ជាតិអង់គ្លេស Phil Foden បានបង្ហាញខ្លួនសរុបឲ្យក្លឹប Manchester City ចំនួន 182 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 52 គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុម (Assists) បាន 36 ដង។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធដែលកើតនៅទីក្រុង Stockport រូបនេះក៏បានឈ្នះពានរង្វាន់សរុបចំនួន 11 ពានជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដែរ ដោយលើកពាន Premier League ចំនួន 4 ដង, League Cup ចំនួន 4 ដង, FA Cup ម្ដង និង Community Shields ចំនួន 2 ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ19 hours ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona