Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Aston Villa ប្រកាស​តែងតាំង​លោក Unai Emery ជា​គ្រូ​បង្វឹក​ថ្មី

Published

on

កាល​ពី​ប៉ុន្មាន​ម៉ោងមុន​នេះ​ក្លឹប Aston Villa បាន​បញ្ជាក់​ថា លោក Unai Emery នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​ចាប់​ពី​ពេល​នេះ​តទៅ។ ដោយ​ឡែក​ដំបូង​ឡើយ Aston Villa បាន​សម្លឹង​មើល​ដោយ​ចង់​​តែងតាំង​គ្រូបង្វឹក​របស់​ក្លឹប Sporting CP លោក Ruben Amorim ជាអ្នក​ស្នង​តំណែង​របស់ Steven Gerrard ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិព័រទុយហ្គាល់​រូបនេះ​បាន​បដិសេធ និង​មិន​មាន​បំណង​ចង់​កាន់​តំណែង​នៅ Villa Park ទេ។

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Arsenal រូប​នេះបាន​ចាកចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Villarreal ដើម្បី​មក​ដឹកនាំ Aston Villa ដែល​ជា​ការ​វិល​ត្រឡប់​មក​កាន់​ទឹកដី Premier League វិញ បន្ទាប់​ពី​បាន​ឃ្លាត​ឆ្ងាយ​អស់​រយៈពេល​ជិត​បី​ឆ្នាំ គិត​ចាប់​តាំង​ពី​ការ​ចាកចេញ​ពី​កីឡដ្ឋាន Emirates។

Aston Villa មិន​បាន​បញ្ជាក់​ពី​រយៈពេល​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​លោក Unai Emery នោះ​ទេ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប Villarreal តម្រូវ​ឲ្យ​ពួក​គេ​បង់ប្រាក់​មួយ​ចំនួន​លើ​ការ​ផ្ទេរ​គ្រូបង្វឹក​វ័យ 50 ឆ្នាំ​រូប​នេះ ព្រោះ​គាត់​នៅ​ជាប់​កុងត្រា​ជា​មួយ​ពួក​គេ។ Unai Emery នឹង​ចាប់​ផ្តើម​ការងារ​ថ្មី​ជា​គ្រូ​របស់ Aston Villa ​នៅ​ថ្ងៃ​ទី 01 ខែ​វិច្ឆិកា ខែ​ក្រោយ​នេះ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២