Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ​បី​នៅ​អង់គ្លេស កំពុង​ចាប់​អារម្មណ៍​លើ Kvaratskhelia

Published

on

ខ្សែ​ប្រយុទ្ធ Khvicha Kvaratskhelia អាច​នឹង​ត្រូវ​ក្លឹប Napoli ដាក់​តម្លៃ​ផ្ទេរ​ឡើង​ដល់ 100 លានអឺរ៉ូ (86 លានផោន) នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​គាត់​លេចធ្លោរ​ខ្លាំង​ដោយ​ស៊ុត​បញ្ចូលទី​បាន 8 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 17 ប្រកួត។

បច្ចុប្បន្ននេះ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍ និង​តាម​ដាន​ពី​ស្ថានភាព​របស់​កីឡាករ​វ័យ 21 ឆ្នាំ Kvaratskhelia។ ហង្សក្រហម Liverpool, Chelsea និង Manchester City សុទ្ធ​តែ​​ជាក្លឹប​​ចង់​ចុះ​ហត្ថលេខា​លើ​​កីឡាករ​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ។

ដោយ​ឡែក Kvaratskhelia បាន​​ផ្ទេរ​​ពី Dinamo Batumi ទៅ Napoli ត្រឹមតែ​មួយ​រដូវកាល​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​ក្រុម​ថ្មី និង​តែងតែ​ជា​ទំនុក​ចិត្ត​របស់​គ្រូ​បង្វឹក។ ទន្ទឹម​នឹង​នេះ​ដែរ​លោក Christian Emile ដែល​ជា​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា Kvaratskhelia មិនមាន​ឱកាស​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី​ក្នុង​ខែ​មករា​នោះ​ទេ ប៉ុន្តែ​ការ​ផ្ទេរ​អាច​នឹង​អាច​ធ្វើ​ទៅ​បាន​នៅ​រដូវក្តៅ​លើក​ក្រោយ ដែល​ទ្វារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២