បាល់ទាត់អន្តរជាតិ
Carlo Ancelotti កំពុងចង់បានខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti មានបំណងចង់នាំយកកីឡាករ Victor Osimhen មកកាន់ទឹកដី Santiago Bernabeu ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងនៅមានកុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយក្លឹប SSC Napoli។
យោងទៅតាមសារព័ត៌មានរបស់អេស្ប៉ាញ Sport បានឲ្យដឹងថា ក្លឹបយក្ស Real Madrid កំពុងតែកំណត់គោលដៅយ៉ាងជាក់លាក់រួចជាស្រេចក្នុងការកែប្រែនៅតំបន់ប្រយុទ្ធកណ្ដាលរបស់ពួកគេ ដោយសារតែបញ្ហារបួសរបស់ Karim Benzema បច្ចុប្បន្ន។ លើសពីនេះទៅទៀតខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ក៏កាន់តែចាស់ដែរ។
កន្លងមក Real Madrid បានបរាជ័យក្នុងការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើមិត្តសញ្ជាតិរបស់ Benzema គឺកីឡាករ Kylian Mbappe ហើយឥឡូវនេះពួកគេ បានដាក់រ៉ាដាលើ Victor Osimhen ដែលមានសមត្ថភាពមិនធម្មតាផងដែរ។
Victor Osimhen ជាខ្សែប្រយុទ្ធដ៏សំខាន់មិនអាចខ្វះបានរបស់ Napoli ក្នុងរដូវកាលនេះ ដោយគាត់ស៊ុតបញ្ចូលទីបាន 9 គ្រាប់ ក្នុងការបង្ហាញខ្លួន 13 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។ ក្រៅពី Real Madrid នៅមានក្លឹបជាច្រើនទៀតរបស់ Premier League ដូចជា Chelsea, Tottenham Hotspur និង Manchester United ក៏ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)