បាល់ទាត់អន្តរជាតិ
Amrabat លើកឡើងថា អ្វីដែលប្រទេសរបស់គាត់ទទួលបាន គឺសាកសមហើយ
ខ្សែបម្រើកណ្ដាល Sofyan Amrabat បានលើកឡើងថា ការតស៊ូរបស់ម៉ារ៉ុកដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ប្រៀបដូចជាក្ដីសុបិនមួយ ហើយភាពជោគជ័យដែលពួកគេទទួល គឺសាមសមបំផុត។
យ៉ាងណាមិញកាលពីដើមសប្តាហ៍នេះ ម៉ារ៉ុកបានឆ្លងកាត់ការប្រកួតក្នុងវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ ដោយតទល់ជាមួយនឹងក្រុមខ្លាំងអេស្ប៉ាញ ហើយពួកគេបានឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។
ឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយហើយ ម៉ារ៉ុកត្រូវប្រឈមមុខជាមួយនឹងក្រុមម្ចាស់ជើងឯក Euro 2016 ព័រទុយហ្គាល់ ដែលជាក្រុមពោរពេញដោយថាមពល និងសំបូរដោយធនធានកីឡាករល្អៗជាច្រើនដែលលេងនៅតំបន់អ៊ឺរ៉ុប។ ជាលទ្ធផល កាលពីម្សិលមិញនេះ ម៉ារ៉ុកបានលុតព័រទុយហ្គាល់ 1-0 ហើយបន្តឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយ ដោយនេះជាប្រវត្តិសាស្ត្រលើកដំបូងបំផុតនៃប្រទេសរបស់ពួកគេ។
ថ្លែងបន្ទាប់ពីការប្រកួត Sofyan Amrabat បានប្រាប់ BBC Radio 5 Live ថា៖ “ខ្ញុំមានមោទនភាពណាស់ វាដូចជាសុបិនមិនគួរឲ្យជឿដែលយើងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងសមនឹងទទួលបែបនេះ 1000% (មួយពាន់ភាគរយ)។ របៀបដែលយើងប្រយុទ្ធ របៀបដែលយើងលេង ដោយបេះដូងរបស់យើង ដើម្បីប្រទេសរបស់យើង ដើម្បីប្រជាជន វាពិតជាអស្ចារ្យស្ទើរតែមិនគួរជឿ…”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ19 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល