បាល់ទាត់អន្តរជាតិ
PSG អាចនឹងមានជំនួបមិត្តភាពជាមួយក្លឹប Al Nassr នៅថ្ងៃទី 19 ខែមករានេះ

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា តារាឆ្នើម Cristiano Ronaldo ដែលទើបនឹងផ្លាស់ទៅក្លឹប Al Nassr នឹងត្រូវជួបគ្នាជាមួយ Lionel Messi នៅពាក់កណ្តាលខែមករាខាងមុខនេះ ដែលជាជំនួបមិត្តភាពរវាងក្លឹបយក្សបារាំង Paris Saint-Germain ជាមួយនឹងតារាឆ្នើមមកពីក្លឹប Al Nassr និង Al Hilal បូកបញ្ចូលគ្នា។
យ៉ាងណាមិញ Cristiano Ronaldo ដែលបានចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំជាមួយក្លឹប Al Nassr ត្រូវបានគេគិតថា គឺជាឱកាសចុងក្រោយដែលគាត់បានជួបគ្នានៅលើទីលាន ក្នុងនាមជាដៃគូប្រកួតប្រជែងជាមួយ Lionel Messi។
ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការណ៍ពីក្លឹប PSG ប៉ុន្តែបើយោងតាមរបាយការណ៍ពី PSG Talk បានរាយការណ៍ថា ជំនួបដ៏កក្រើកដែលតារាឆ្នើម Cristiano Ronaldo និង Lionel Messi ជួបគ្នានោះ គឺនឹងប្រកួតនៅថ្ងៃទី 19 ខែមករា។ ដូចគ្នានេះដែរ Lionel Messi បានត្រឡប់ទៅហ្វឹកហាត់ជាធម្មតានៅក្លឹប PSG វិញហើយ បើមិនមានឧបសគ្គអ្វីទេ គាត់នឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ការប្រកួតនោះ។
ប្រភព: Sportsbrief
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi