បាល់ទាត់អន្តរជាតិ
Toni Kroos មិនពេញចិត្តចំពោះការប្ដូរចេញកាលពីការប្រកួតយប់មិញជាមួយ Chelsea

ខណៈដែលក្រុមកំពុងចាញ់ក្នុងលទ្ធផល 2-0 ជាមួយ Chelsea នោះ លោក Carlo Ancelotti បានសម្រេចចិត្តផ្លាស់ប្តូរខ្សែបម្រើចាស់វស្សា Toni Kroos ចេញ ដោយជំនួសមកវិញដោយ Eduardo Camavinga។
បុរសសញ្ជាតិអាឡឺម៉ង់ Toni Kroos បានដើរចេញពីទីលាន ដោយបានបង្ហាញការខកចិត្តនៅកីឡដ្ឋាន Estadio Santiago Bernabeu និងនិយាយពាក្យមួយជំនួនដែលបង្ហាញថា គាត់មិនចង់ប្ដូរចេញតាមអ្វីដែលជាការសម្រេចចិត្តរបស់គ្រូបង្វឹកឡើយ។
ទោះជាយ៉ាងណា ជម្រើសប្ដូរចេញរបស់លោក Carlo Ancelotti គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ខណៈដែល Camavinga បានដើរតួយ៉ាងសំខាន់ ដែលធ្វើឲ្យ Real Madrid វាយបកឈ្នះលើក្លឹបតោខៀវ Chelsea នៅម៉ោងបន្ថែម 15 នាទីពីរដង។
ប្រភព: Marca