Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​ប្រយុទ្ធ John Barnes និយាយថា Arsenal ត្រូវ​ការ​រក​ខ្សែប្រយុទ្ធ​យ៉ាង​​ហោច​ពីរនាក់​ទៀត នៅ​រដូវក្តៅនេះ ទើប​អាច​ជួយ​ក្រុម​បាន

Published

on

យោងតាម​ការ​យល់​ឃើញ​របស់​លោក John Barnes បាន​ឲ្យ​ដឹងថា ក្លឹប​កាំភ្លើងធំ Arsenal ត្រូវការ​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ ដោយ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ពីរ​នាក់​ទៀត នៅ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ។

ដោយ​ឡែក Pierre-Emerick Aubameyang បាន​ចាកចេញ​ពី​ក្លឹប កាល​ពី​ខែមករា​កន្លង​ទៅ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែល​មានន័យថា Mikel Arteta ត្រូវ​រក​ខ្សែ​ប្រយុទ្ធ​ម្នាក់​មក​លេង​នៅ​តំបន់​ប្រយុទ្ធ។

យ៉ាង​ណា​មិញ Alexandre Lacazette គឺ​ជា​ជម្រើស​សំខាន់​របស់ Arteta ហើយ​ក៏​ជា​កីឡាករ​ដែល​មាន​តួនាទី​ពេញ​លេញ​ជា​ខ្សែ​ប្រយុទ្ធ​ផង​ដែរ ប៉ុន្តែ​កុងត្រា​របស់​គាត់ ជាមួយ​ក្លឹប​នឹង​ត្រូវ​ផុតកំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផងដែរ។ Alexandre Lacazette ក៏​ទំនង​ជា​មិន​បន្ត​កុងត្រា​ជាមួយ Arsenal បន្ត​ទៀត​ឡើយ។ ដូច្នេះ​សរុប​ការ​បាត់​បង់​កីឡាករ គឺ Arsenal បាន​បាត់​ខ្សែ​ប្រយុទ្ធ​ដែល​មាន​តួនាទី​បញ្ចប់​ទីច្បាស់​ចំនួន 2 នាក់ ហើយ​ត្រូវ​រក​ខ្សែ​ប្រយុទ្ធ 2 នាក់ មក​ជំនួស​ឲ្យ​ការ​បាត់​បង់​នេះ។

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេរាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ Dusan Vlahovic ពី Fiorentina កាល​ពី​ខែមករា​កន្លង​ទៅ ប៉ុន្តែ​ខ្សែប្រយុទ្ធ​កណ្តាល​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​សេះបង្កង់ Juventus នៃ​ក្របខ័ណ្ឌ Serie A បាត់​ទៅហើយ។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២