បាល់ទាត់អន្តរជាតិ
Paul Pogba ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីត្រូវមួយជើងរបស់ Harry Maguire

ខ្សែបម្រើ Paul Pogba ត្រូវបានទទួលរងការបង្កររបួស ពីមិត្តរូមក្រុមរបស់ខ្លួន គឺប្រធានក្រុម Harry Maguire ក្នុងអំឡុងពេលប្រកួត Manchester United ជាមួយនឹង Norwich កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
Paul Pogba បានទទួលរងមួយជើងស្ដាំរបស់ Harry Maguire ខណៈដែលកីឡាករ Manchester United និង Norwich កំពុងប្រជែងគ្នាតែតបាល់ជ្រុង ដែលលើកចេញពី Alex Telles។
ពួកគេទាំងពីរនាក់មិនបានតែតត្រូវបាល់នោះទេ ខណៈដែល Cristiano Ronaldo បានតែតចំគោលដៅ តែត្រូវអ្នកចាំទីសង្គ្រោះបាន។ ក្នុងពេលនោះដែរ Maguire បានធ្លាក់ចុះពីការលោតតែត មកជាមួយនឹងកែងជើងស្តាំរបស់គាត់ បានឡើងទៅត្រូវនឹងក្បាលរបស់ Pogba រហូតធ្វើឲ្យចេញឈាម។
បន្តពីនោះមកគេបានឃើញ Pogba ខឹងយ៉ាងខ្លាំង ហើយបានយកដៃទៅទះនឹងស្មៅជាច្រើនដង។ សូមទស្សនាវីដេអូខាងក្រោមនេះ។
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!