បាល់ទាត់អន្តរជាតិ
AC Milan នឹងបញ្ជូន Sergino Dest ឲ្យត្រឡប់មក Barcelona វិញ នៅចុងបញ្ចប់នៃរដូវកាលនេះ

យោងតាមរបាយការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយ La Gazzetta dello Sport បានឲ្យដឹងថា ខ្សែការពារ Sergino Dest នឹងត្រឡប់ទៅ Barcelona វិញនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែល AC Milan មិនសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់កីឡាកររូបនេះឡើយ។
យ៉ាងណាមិញ ក្រៅពីឲ្យ Sergino Dest ត្រឡប់មកក្លឹបចាស់របស់ខ្លួនវិញនោះ AC Milan ក៏កំពុងរៀបចំលក់កីឡាកររបស់ខ្លួនយ៉ាងហោចណាស់ 3 នាក់ផងដែរ ដែលរួមមាន Ante Rebic, Fode Ballo-Toure និង Yacine Adli។ ក្លឹបម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះត្រូវបានគេដឹងថា ត្រូវការកាត់បន្ថយការចំណាយប្រាក់ឈ្នួលទៅលើកីឡាកររបស់ពួកគេ ដើម្បីរក្សាបាននូវតុល្យភាពហិរញ្ញវត្ថុរបស់ខ្លួន។ AC Milan ត្រូវបានគេរំពឹងថា នឹងសន្សំបាន 15 លានអឺរ៉ូ ពីប្រាក់ខែរបស់កីឡាករដែលចាកចេញនៅចុងបញ្ចប់នៃរដូវកាល។
ដូចគ្នានេះដែរ យោងតាមរបាយការណ៍ដែលបានអះអាងដោយលោក Fabrizio Romano កាលពីម្សិលមិញនេះ បានឲ្យដឹងថា ស្ថានភាពរបស់ Sergino Dest មិនមានការផ្ដាស់ប្ដូរឡើយ ចាប់តាំងពីខែធ្នូមក ដោយក្លឹប AC Milan នៅតែមិនមានគម្រោងទិញផ្ដាច់កុងត្រារបស់គាត់ដដែល។ ពួកគេនឹងឲ្យខ្សែការពារស្តាំសញ្ជាតិអាមេរិចរូបនេះ ត្រឡប់ទៅ Barcelona វិញ នៅពេលភារកិច្ចនៃការខ្ចីជើងបញ្ចប់ទៅ។
ប្រភព: Football-Italia
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ