Connect with us

បាល់ទាត់អន្តរជាតិ

Jordi Alba៖ Lionel Messi ត្រឡប់​មក Barcelona វិញ នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ

Published

on

ខ្សែ​ការពារ​ឆ្វេង Jordi Alba របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​និយាយ​អំពី​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​វិញ​របស់​តារា​ឆ្នើម Lionel Messi ដោយ​លើក​ឡើង​ថា គាត់នឹង​សប្បាយ​ចិត្ត​​ខ្លាំង​បំផុត ប្រសិន​បើ​អតីត​មិត្ត​រួម​ក្រុម​រូប​នេះ​វិល​ត្រឡប់​មក Camp Nou វិញ។

យ៉ាង​ណា​មិញ Jordi Alba និង Lionel Messi ជា​កីឡាករ​ចាស់​វស្សា​របស់ Barcelona និង​មាន​ទំនាក់ទំនង​ដ៏​ល្អ​ កំឡុង​ពេល​ដែល​ពួក​គេ​លេង​ជា​មួយ​គ្នា​នៅ​ក្លឹប​យក្ស​កាតាឡាន់ មុន​ពេល Messi ត្រូវ​បាន​ចាកចេញ​ទៅ PSG។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយទៅ​កាន់ GOAL ថ្មីៗ​នេះ អំពី​លទ្ធភាព​នៃ​ការ​ជួប​ជុំ​គ្នា​ជាមួយ​ម្ចាស់ពាន Ballon d’Or 7 សម័យ​កាល ដោយ​លើក​ឡើង​ថា៖ “វា គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ Messi។ និយាយ​តាម​ត្រង់​ទៅ យើង​មិន​គួរ​និយាយ​អំពី​ប្រធាន​បទ​នេះ​ទេ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា ពេល​វេលា​ចុង​ក្រោយ ក្នុង​ការ​ឃើញ Messi នៅ​ក្រុម​ផ្សេង​ក្រៅ​ពី Barcelona តែង​តែ​ជា​រឿង​ចម្លែក”។

Jordi Alba បាន​បន្ថែម​ទៀត​ថា៖ “នៅ​ទី​បញ្ចប់ ប្រសិន​បើ​គាត់​ចង់​ត្រឡប់​មក​វិញ ហើយ​ក្លឹប​ចង់​នាំ​យក​គាត់​មក វា​គឺ​ល្អ​ឥតខ្ចោះ​សម្រាប់​ខ្ញុំ។ គាត់ គឺ​ជា​កីឡាករ​ដែល​​លេង​បាន​យល់​ចិត្ត​គ្នា​​បំផុត​ជាមួយ​ខ្ញុំ​នៅ​លើ​ទីលាន”។

យ៉ាងណា​មិញ បច្ចុប្បន្ន​កីឡាករ​ជើង​ចាស់ Jordi Alba នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcleona រហូត​ដល់​ឆ្នាំ 2024 ប៉ុន្តែ​គាត់​មាន​ឱកាស​លេង​បាន​តិច​តួច​បំផុត​នៅ​រដូវកាល​នេះ ដោយ​សារ​តែ​ភាព​លេច​ធ្លោរ​របស់ Alejandro Balde ដែល​ប្រជែង​តំណែង​លេង​ជា​ជម្រើស 11 នាក់​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២