បាល់ទាត់អន្តរជាតិ
ក្លឹបសេះបង្កង់ Juventus ទាក់ទង Angel Di Maria ដែលការផ្ទេរអាចនឹងកើតឡើងនៅរដូវក្ដៅនេះ

ក្លឹបយក្សនៅអ៊ីតាលី Juventus ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការផ្ទេរកីឡាករចាស់វស្សារបស់ក្លឹប Paris Saint-Germain គឺ Angel Di Maria នៅរដូវក្តៅនេះ ខណៈដែល Paulo Dybala អាចនឹងចាកចេញពីទីក្រុង Turin នៅចុងបញ្ចប់នៃរដូវកាលនេះជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ មិនមែនមានតែក្លឹបសេះបង្កង់ Juventus តែមួយនោះទេដែលចង់បាន Di Maria ដោយ Inter Milan និង Atletico Madrid ក៏ជាក្លឹបដែលកំពុងទាក់ទងចង់បានខ្សែប្រយុទ្ធស្លាបអាហ្សង់ទីនរូបនេះដែរ ខណៈដែលក្លឹបតោខៀវ Chelsea ក៏ត្រូវបានគេសង្ស័យថា នឹងអាចទាក់ទងជាមួយ Di Maria ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus ត្រូវបានគេគិតថា ការនាំយក Di Maria មិនមែនដើម្បីជំនួស Dybala នោះទេ ដោយចង់ទុកពួកគេឲ្យនៅលេងជាមួយគ្នា។ Di Maria មានសមត្ថភាពលេងបានល្អជាមួយនឹងទម្រង់ 4-3-3 ដែលវាជាតម្រូវការបច្ចុប្បន្នរបស់ Juventus។
ប្រភព: 90 Min