បាល់ទាត់អន្តរជាតិ
5 ហេតុផលដែល Man City អាចនឹងបរាជ័យក្រោមថ្វីជើង Inter Milan នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UCL

ក្លឹបមេឃខៀវ Manchester City គឺជាក្រុមដែលមជ្ឃដ្ឋានបាល់ទាត់មើលឃើញថា នឹងក្លាយជាម្ចាស់ពានក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Inter Milan នៅថ្ងៃអាទិត្យខាងមុខនេះ។ Man City បានយកឈ្នះក្លឹបអធិរាជស Real Madrid នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលសរុបទាំងពីរជើង 5-1។
ទោះបីជាបែបនេះក៏ដោយ Inter Milan ក៏ជាក្រុមខ្លាំងមួយប្រចាំលីគអ៊ីតាលីផងដែរ ដោយមុននឹងឡើងមកដល់វគ្គផ្ដាច់ព្រ័តនេះ ពួកគេបានទម្លាក់ AC Milan ដែលស្ថិតក្នុងលីគជាមួយគ្នា ក្នុងលទ្ធផលសរុប 3-0 ដោយគ្មានតដៃបាន។ យ៉ាងណាមិញ ថ្ងៃនេះក្រុមការងារយើងនឹងបង្ហាញជូនហេតុផលសំខាន់ៗចំនួន 5 ដែល Man City អាចនឹងបរាជ័យក្រោមថ្វីជើងរបស់ Inter Milan។
1. គ្រូបង្វឹក Simone Inzaghi តែងតែឈ្នះពាន នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត
គ្រូបង្វឹករបស់ក្លឹប Inter Milan លោក Simone Inzaghi បានបរាជ័យក្នុងការដឹកនាំក្រុមនៅក្នុងលីគចំនួនពីររដូវកាលដំបូងរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ គេកត់សម្គាល់ថា Inzaghi ពូកែក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តលើកពាន ហើយថ្មីៗនេះពួកគេទើបនឹងបានឈ្នះ Supercoppa Italiana និង Italian Cup ផងដែរ។
2. Man City ធ្លាប់បានបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត UEFA Champions League
ទោះបីជា Manchester City ជាក្រុមដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន UCL រដូវកាលនេះក៏ដោយ ពួកគេធ្លាប់បរាជ័យម្ដងរួចមកហើយ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ 2021 ក្រោមថ្វីជើងរបស់តោខៀវ Chelsea។ ពួកគេជាក្រុមដែលមិនធ្លាប់មានប្រវត្តិឈ្នះពាននេះឡើយ ខណៈដែល Inter Milan ធ្លាប់ឈ្នះវាបាន 3 ដង។
3. ទម្រង់លេង 3-5-2 របស់ Inter Milan
ក្លឹបយក្សអ៊ីតាលី Inter Milan ប្រើខ្សែការពារបីនាក់ដូច Man City ដែរ។ ប៉ុន្តែភាពខុសគ្នាដ៏សំខាន់មួយគឺ Inter Milan ប្រើខ្សែការពារស្លាបសងខាងដែលរត់ឡើងចុះយ៉ាងសកម្មបំផុត និងជាចលករដ៏សំខាន់នៅទីលាន។ Man City ប្រើប្រព័ន្ធ 3-4-3 តែ Inter Milan ប្រើទម្រង់ 3-5-2។
2. Inter Milan មានខ្សែការពារល្អបំផុត
ខ្សែការពាររបស់ Inter Milan ធ្វើបានល្អណាស់ក្នុងរដូវកាលនេះ ដែលមាន Bastoni, Stefan de Vrij និង Matteo Darmian។ លើសពីនេះទៅទៀតអតីតអ្នកចាំទីរបស់ Ajax គឺកីឡាករ Andre Onana មានទម្រង់លេងយ៉ាងល្អនាពេលបច្ចុប្បន្ន និងត្រូវបានគេចាត់ទុកថា ជាអ្នកចាំទីដ៏ល្អបំផុត។ Inter Milan បានរក្សា Clean Sheet 5 ដង ក្នុងចំណោម 6 ប្រកួត នៃការប្រកួតវគ្គចែកពូល UEFA Champions League របស់ពួកគេនៅរដូវកាលនេះ។
1. ការលេងដ៏យល់ចិត្តគ្នារវាង Romelu Lukaku និង Lautaro Martinez
Romelu Lukaku និង Lautaro Martinez គឺជាខ្សែប្រយុទ្ធដែលយល់ចិត្តគ្នាបំផុត។ អ្នកទាំងពីរធ្លាប់បានជួយ Inter Milan ឲ្យឈ្នះពាន Serie A កាលពីរដូវកាលឆ្នាំ 2020-2021។ ថ្វីបើ Lukaku មានទម្រង់លេងមិនល្អពេលផ្ទេរទៅ Chelsea ប៉ុន្តែបានត្រឡប់មក Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលនេះ គាត់នៅតែជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបដដែល ដោយក្នុង 11 ប្រកួតចុងក្រោយ គាត់រកបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង។ ទន្ទឹមនឹងនេះដែរ Martinez ក៏អស្ចារ្យផងដែរ ដោយគាត់បានស៊ុតបញ្ចូលទី 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការប្រកួត 13 លើកចុងក្រោយរបស់គាត់សម្រាប់ Inter Milan។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona