បាល់ទាត់អន្តរជាតិ
ហូឡង់ ប៉ះក្រូអាត ខណៈដែល អេស្ប៉ាញ ប៉ះអ៊ីតាលី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA Nations League

នៅរំលងអាធ្រាតនេះ ការប្រកួត UEFA Nations League បានត្រឡប់មកវិញហើយ ជាមួយនឹងការប្រកួតវគ្គសំខាន់ ខណៈដែលហូឡង់ ប៉ះនឹងក្រូអាត នៅម៉ោង 1:45 នាទី រំលងអាធ្រាតនេះ និងក្រុមអេស្ប៉ាញប៉ះជាមួយក្រុមអ៊ីតាលីនៅម៉ោង 1:45 នាទី រំលងអាធ្រាតថ្ងៃស្អែក ធ្វើឡើងនៅប្រទេសហូឡង់ដូចគ្នា។
ការប្រកួតរវាងហូឡង់ និងក្រូអាត ត្រូវបានគេគិតថា នឹងមានលក្ខណៈតានតឹងខ្លាំង ខណៈដែលពួកគេហាក់ដូចជាមានទម្រង់លេងប្រហាក់ប្រហែលគ្នា និងជាពិសេសមានប្រព័ន្ធការពាររឹងមាំដូចគ្នា។ ដូចគ្នានេះដែរ ក្រុមទាំងពីរក៏មានខ្សែបម្រើដ៏ល្អដូចគ្នា ជាពិសេសរវាង Luka Modric ដែលលេងសម្រាប់ក្រូអាត និង Frenkie de Jong តំណាងឲ្យហូឡង់។
យ៉ាងណាមិញ អ៊ីតាលី គឺជាក្រុមដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងវគ្គចែកពូលនៃ UEFA Nations League ហើយពួកគេទទួលបានលទ្ធផលល្អជាង អង់គ្លេស និងអាឡឺម៉ង់។ ដូចគ្នានេះដែរ អេស្ប៉ាញក៏មានទម្រង់លេងដ៏ល្អផងដែរ ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយពួកគេបានទម្លាក់ព័រទុយហ្គាល់ ហើយឈរលើកំពូលតារាង។
ប្រភព: Sportskeeda