Connect with us

បាល់ទាត់អន្តរជាតិ

Luka Modric និយាយ​ថា De Jong គឺ​ជា​កីឡាករ​ល្អ​បំផុត​របស់​​ហូឡង់

Published

on

ខ្សែបម្រើ Luka Modric របស់​ក្លឹប​អធិរាជស Real Madrid បាន​ចាត់​ទុក​តារា​ឆ្នើម​របស់​ក្លឹប Barcelona គឺ​កីឡាករ Frenkie de Jong ថា​ជា​កីឡាករ​ល្អ​បំផុត​របស់​ក្រុម​ជម្រើស​ជាតិ​ហូឡង់។ យ៉ាង​ណា​មិញ Modric បាន​និយាយ​បែប​នេះ ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​មុន​ពេល​នៃ​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League របស់​ក្រូអាត​ទល់​នឹង​ហូឡង់ នៅ​រំលង​អាធ្រាត​យប់​មិញ​នេះ។

ខ្សែបម្រើ Luka Modric បាន​និយាយ​ទៅ​កាន់ Mundo Deportivo ថា៖ “សម្រាប់​ខ្ញុំ De Jong គឺ​ពិត​ជា​កីឡាករ​ហូឡង់​ដ៏​ល្អ​បំផុត។… គាត់​នៅ​ក្មេង គាត់​មាន​ទេពកោសល្យ ហើយ​គាត់​ជា​ក្មេង​ល្អ​ម្នាក់។ គាត់ គឺ​ជា​កីឡាករ​កំពូល​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត​មើល។ គាត់​មាន​អ្វី​ម្យ៉ាង​ដែល​ពិសេស”។

យ៉ាង​ណា​មិញ ការ​ប្រកួត UEFA Nations League កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្រុម​ជម្រើស​ជាតិ​ក្រូអាត​របស់ Luka Modric បាន​ទម្លាក់​ហូឡង់ នៅ​ក្នុង​លទ្ធផល 4-2 ជា​មួយ​នឹង​ការ​លេង​រហូត​ដល់​ម៉ោង​បន្ថែម 20 នាទី។ ក្រូអាត​កំពុង​ឈរ​ក្នុង​តំណែង​ជា​ក្រុម​រងចាំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត ដោយ​ចាំ​មើល​បេក្ខភាព​មួយ​ក្រុម​ទៀត​ដែល​នឹង​ធ្វើ​ការ​ប្រកួត​រំលង​អាធ្រាត​នេះ​រវាង អ៊ីតាលី និង​អេស្ប៉ាញ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២