បាល់ទាត់អន្តរជាតិ
វីរបុរសរបស់ Liverpool ម្នាក់និយាយថា Casemiro មិនអាចចាត់ទុកជាកីឡាករដ៏អស្ចារ្យនោះទេ
អតីតវីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Graeme Souness បានលើកឡើងថា ខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United មិនមែនជាកីឡាករបាល់ទាត់ដ៏អស្ចារ្យនោះទេ។ លោក Graeme Souness បានសង្កត់ធ្ងន់ថា Casemiro គឺជាកីឡាករដ៏ល្អម្នាក់ ប៉ុន្តែមិនចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់បានឡើយ។
ថ្លែងទៅកាន់ talkSPORT លោក Souness បាននិយាយថា៖ “ខ្ញុំនៅតែជឿថា Casemiro គឺជាកីឡាករដ៏ល្អម្នាក់ តែអ្នកមិនអាចនិយាយថា គេជាកីឡាករដ៏អស្ចារ្យម្នាក់នោះទេ”។
ទោះបីជា Graeme Souness អះអាងបែបនេះក៏ដោយ តែយើងឃើញថា កីឡាករវ័យ 31 ឆ្នាំរូបនេះបានជួយបិសាចក្រហមឲ្យឈ្នះពាន Carabao Cup និងបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 នៅ Premier League ក្នុងរដូវកាល 2022/2023។
យ៉ាងណាមិញខ្សែបម្រើ Casemiro បានចូលរួមជាមួយបិសាចក្រហម Manchester United ដោយផ្ទេរពី Real Madrid កាលពីរដូវក្តៅឆ្នាំមុន។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅតែមានទម្រង់លេងដ៏ល្អ និងក្លាយជាកីឡាករដ៏សំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik ten Hag។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ4 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG