បាល់ទាត់អន្តរជាតិ
Pep Guardiola ថា នឹងមិនមានបញ្ហាអ្វីនោះទេ ប្រសិនបើខ្សែការពាររូបនេះសម្រេចចិត្តផ្ទេរទៅបិសាចក្រហម Manchester United

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា ក្លឹបនឹងមិនខ្វល់នោះឡើយ បើទោះបីជាខ្សែការពារ Joao Cancelo ផ្ទេរទៅចូលរួមជាមួយបិសាចក្រហម Manchester United ក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានសង្កត់ធ្ងន់ថា ក្លឹបមិនព្រួយបារម្ភអំពីគោលដៅបន្ទាប់របស់ Joao Cancelo ទេ ទោះបីជាផ្ទេរទៅក្លឹបជាគូប្រជែងខ្លាំងរបស់ពួកគេក្ដី ដរាបណាគាត់ចាកចេញពី Man City គាត់នឹងមានសេរីភាពអាចធ្វើអ្វីបានតាមចិត្តចង់។
យ៉ាងណាមិញ កាលពីពាក់កណ្ដាលរដូវកាលមុន ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បានចូលរួមជាមួយក្លឹបយក្សអាឡឺម៉ង់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់កុងត្រាតម្លៃ 70 លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបម្ចាស់ជើងឯក Bundesliga មិនបានទទួលយកជម្រើសនោះទេ ហើយបានឲ្យគាត់ត្រឡប់មកក្លឹបចាស់ Man City វិញនៅរដូវក្តៅនេះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញមួយកាលពីពេលថ្មីៗនេះ លោក Pep Guardiola បាននិយាយថា៖ “យើងមិនខ្វល់ថា គាត់នឹងទៅទីណាទេ ទោះបីជាគាត់ចង់ទៅ Manchester United ដែលជាក្លឹបគូប្រជែងរបស់យើងក៏ដោយ។… វាជាជម្រើសរបស់គាត់ និងក្លឹបដែលស្រឡាញ់សមត្ថភាពគាត់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់មិនបានចុះហត្ថលេខាជាមួយ Barcelona ទេ។ យើងមិនបានទទួលការដាក់សំណើរណាមួយពី Barcelona នោះឡើយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona