បាល់ទាត់អន្តរជាតិ
Benfica ទាមទារ 69 លានផោន ពីបិសាចក្រហម Manchester United ដែលចង់បានខ្សែប្រយុទ្ធរូបនេះ
យោងតាមកាសែតព័រទុយហ្គាល់ Correio da Manha បានឲ្យដឹងថា ប្រធានក្លឹប Benfica លោក Rui Costa បានលើកឡើងថា ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ 69 លានផោន សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Goncalo Ramos ដែលជាការទាមទាររបស់ពួកគេ។

កីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានក្លឹបកំពូលៗមួយចំនួនចង់បាន បន្ទាប់ពីគាត់បានបង្ហាញនូវទម្រង់លេងដ៏លេចធ្លោរស៊ុតបាន 27 គ្រាប់ និង Assist 12 ដង។ បច្ចុប្បន្ន Goncalo Ramos គឺជាកីឡាករដ៏សំខាន់របស់ Benfica ដោយបានជួយឲ្យក្លឹបឈ្នះពាន Primeira League កាលពីរដូវកាលមុន និងបានឡើងដល់វគ្គ 8 ក្រុមចុងក្រោយក្នុងក្របខណ្ឌ UEFA Champions League ផងដែរ។

តាមពិតទៅ Manchester United បានព្យាយាមចុះហត្ថលេខាលើ Goncalo Ramos តាំងពីទីផ្សារដោះដូរកីឡាករខែមករាមកម្ល៉េះ ប៉ុន្តែមិនបានសម្រេច ដោយសារខ្វះខាតថវិកា ហើយពួកគេបានស្វែងរកដំណោះស្រាយដោយផ្ទេរ Wout Weghorst ពីក្លឹប Burnley ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

ប្រភព: Dailypost NG
