បាល់ទាត់អន្តរជាតិ
Anderson Talisca និយាយថា Neymar ល្អជាងមិត្តរួមក្រុមរបស់គាត់ Cristiano Ronaldo

តារាឆ្នើម Anderson Talisca បាននិយាយថា Neymar របស់ក្លឹបយក្សបារាំង Paris Saint-Germain ជាកីឡាករបាល់ទាត់ល្អជាង Cristiano Ronaldo ទៅទៀត។ ការនិយាយដោយបើកចំហររបស់ Talisca កាលពីពេលថ្មីៗនេះ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ព្រោះបច្ចុប្បន្នគាត់ជាមិត្តរួមក្រុមជាមួយ Ronaldo នៅក្លឹប Al-Nassr។
ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់ឈ្នះពានស្ទើររាប់ភ្លេច និងជាម្ចាស់ពាន Ballon d’or 5 សម័យកាល ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដែល Neymar ក៏ជាមនុស្សម្នាក់ដែលមានស្ដាយលេង និងញាក់បាល់ដ៏លេចធ្លោរបំផុត ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ Anderson Talisca បានគិតថា មិត្តរួមជាតិប្រេស៊ីលរបស់គាត់ គឺ Neymar Jr ជាកីឡាករល្អជាងមិត្តរួមក្រុមនៅក្លឹបរបស់គាត់ Cristiano Ronaldo។ Talisca បានប្រាប់ VIVA Sport នៅពេលត្រូវបានគេសួរឲ្យជ្រើសរើសរវាងកីឡាករពីររូប ហើយគាត់បាននិយាយថា៖ “Neymar គឺល្អជាង Cristiano Ronaldo”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona