បាល់ទាត់អន្តរជាតិ
Dembele និយាយបែបនេះ ក្រោយលឺថា PSG ចង់ទិញគាត់ពី Barcelona

ឈ្មោះរបស់ Ousmane Dembele បានលេចឡើងនៅក្នុងពាក្យចចាមអារ៉ាមជាថ្មីម្តងទៀតជាមួយនឹង PSG។ ក្លឹបយក្សបារាំងមួយនេះត្រូវបានគេលើកឡើងថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Barcelona ស្របពេលដែលមានការរំពឹងទុកថា Kylian Mbappe អាចត្រូវបានលក់នៅរដូវក្តៅនេះ ដោយសារតែ PSG មិនចង់ឲ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2024។
របាយការណ៍ដែលបានចុះផ្សាយដោយ Footmercato បានអះអាងថា Dembele នឹងក្លាយជាគោលដៅរបស់ PSG ប្រសិនបើ Mbappe ចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ Dembele ផ្ទាល់បាននិយាយអំពី PSG និងពាក្យចចាមអារ៉ាមអំពីការផ្ទេរនោះ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនចាប់អារម្មណ៍លើរឿងនេះទេ។
ថ្មីៗនេះ Ousmane Dembele បានប្រាប់ Marca ថា៖ “ខ្ញុំមិនដឹងថាហេតុអ្វីបានជាមានការនិយាយច្រើនអំពី PSG។ ប្រហែលដោយសារតែខ្ញុំជាជនជាតិបារាំង ប៉ុន្តែខ្ញុំមិនមានអ្វីជាមួយ PSG ទេ។… Barcelona ចង់ឲ្យខ្ញុំបន្តកុងត្រារហូតដល់ឆ្នាំ 2027 ហើយអ្នកតំណាងរបស់ខ្ញុំនឹងនិយាយជាមួយពួកគេពីរឿងនោះ។ ខ្ញុំសប្បាយចិត្តជាមួយក្រុម និងជាផ្ទះរបស់ខ្ញុំ Barcelona…”។
ប្រភព: Barcablaugranes