បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមនាំយក Kolo Muani មកជំនួសកន្លែងរបស់ Harry Kane

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងព្យាយាមចុះហត្ថលេខាលើកីឡាករឆ្នើមមួយរូបរបស់ក្លឹប Eintracht Frankfurt គឺខ្សែប្រយុទ្ធកណ្ដាល Randal Kolo Muani ប្រសិនបើពួកគេលក់ Harry Kane ទៅឲ្យ Bayern Munich នៅរដូវក្ដៅនេះ។
យោងតាម RMC Sport បានចុះផ្សាយថា Tottenham Hotspur កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធ Kolo Muani ក្នុងកិច្ចព្រមព្រៀង 70 លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះធ្លាប់ជាគោលដៅរបស់ Manchester United តាំងពីយូរមកហើយ ប៉ុន្តែតម្លៃផ្ទេររបស់គាត់បានធ្វើឲ្យបំណងរបស់ក្លឹបបិសាចក្រហមត្រូវជាប់គាំង។
ដោយឡែក Harry Kane កំពុងត្រៀមចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ខណៈដែលការដេញថ្លៃចំនួនពីរដងរបស់ Bayern Munich ត្រូវបានកើតឡើង។ ក្លឹបម្ចាស់ជើងឯក Bundesliga មានកំពុងរងចាំទទួលការសម្រេចចុងក្រោយពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ កុងត្រារបស់គាត់ជាមួយ Tottenham Hotspur នៅសល់រយៈពេលមួយឆ្នាំទៀត ប៉ុន្តែគាត់ប្រហែលជានឹងចាកចេញពីទឹកដី Premier League នៅពេលឆាប់ៗនេះហើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona