បាល់ទាត់អន្តរជាតិ
Kyle Walker ប្រាប់គ្រូបង្វឹករបស់ខ្លួនថា គាត់ចង់ចាកចេញទៅទឹកដីអាឡឺម៉ង់

ខ្សែការពារ Kyle Walker របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅដល់លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ខ្លួនអំពីបំណងរបស់គាត់ ក្នុងការចូលរួមជាមួយក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich។ ទន្ទឹមនឹងនេះដែរ Bayern Munich ចង់ពង្រឹងនៅតំបន់ការពារស្តាំរបស់ពួកគេនៅមុនរដូវកាលថ្មីចាប់ផ្ដើម ស្របពេលអនាគតរបស់ Benjamin Pavard កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
លើសពីនេះទៅទៀត គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Thomas Tuchel បានកំណត់អត្តសញ្ញាណ Kyle Walker ជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់គាត់ ហើយគាត់បានព្យាយាមបញ្ចុះបញ្ចូលខ្សែការពារស្តាំរូបនេះកាលពីមួយរយៈមុន ដើម្បីឲ្យគេចាកចេញទៅភ្លក្សរសជាតិថ្មីនៅ Bundesliga។
របាយការណ៍ចុងក្រោយមួយបានអះអាងថា Kyle Walker បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Bayern Munich រួចហើយ។ ជាមួយនឹងកុងត្រាដែលនៅសល់រយៈពេល 12 ខែទៀតជាមួយ Man City បូកផ្សំនឹងការស្នើចាកចេញរបស់ Kyle Walker ផងនោះ ក្លឹបយក្សនៅអង់គ្លេសមួយនេះនឹងអនុញ្ញាតឲ្យគាត់ចាកចេញនៅមុនរដូវកាល 2023-2024 ជាជាងការទុកឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះផុតកុងត្រា ហើយចេញទៅដោយគ្មានតម្លៃខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi