Connect with us

បាល់ទាត់អន្តរជាតិ

Lazio ចាប់​អារម្មណ៍​ចង់​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ទៅ​ដឹកនាំ​ក្រុម​របស់​ខ្លួន

Published

on

ក្លឹប Lazio នឹង​ផ្លាស់​ប្តូរ​គ្រូបង្វឹក​របស់​ពួកគេ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​ពួក​គេ​កំពុង​ពិចារណា​ស្វែងរក​ជម្រើស​ដែល​អាច​ជំនួស​តំណែង​គ្រូ​បង្វឹក​បច្ចុប្បន្ន​ផង​ដែរ។ ថ្មីៗ​នេះ​យោង​តាម​របាយការណ៍​ពី Corriere dello Sport បាន​អះអាង​ថា Lazio ចាប់​អារម្មណ៍​លើ​បេក្ខភាព​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​លោក Lionel Scaloni។

យ៉ាង​ណា​មិញ​សម្រាប់​គ្រូ​បង្វឹក​លោក Lionel Scaloni ត្រូវ​បាន​គេ​ដឹង​ថា កុងត្រា​បច្ចុប្បន្ន​របស់​គាត់​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​មាន​សុពលភាព​រហូត​ចុង​ឆ្នាំ 2026 ប៉ុន្តែ​ការ​ចាកចេញ​របស់​គាត់​ទៅ​ដឹកនាំ​ក្លឹប​ពិត​ជា​អាច​ទៅ​រួច។ គ្រូ​​បង្វឹក​​វ័យ 45 ឆ្នាំ​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឈ្នះពាន​រង្វាន់ Copa America 2021, World Cup 2022 និង Finalissima ឆ្នាំ 2022 ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា លោក Maurizio Sarri ដែល​ជា​គ្រូបង្វឹក​របស់ Lazio បច្ចុប្បន្ន​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ក្រោយ​រដូវកាល​នេះ ដោយ​មិន​គិត​ពី​លទ្ធផល​នៅ​ក្របខ័ណ្ឌ Serie A។ ដោយ​ឡែក Maurizio Sarri នៅ​មាន​កុងត្រា​នៅ Lazio រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025 ប៉ុន្តែ​គ្រូបង្វឹក និង​ក្លឹប​បាន​បញ្ចប់​កិច្ច​ព្រមព្រៀង​មុន​កំណត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២