បាល់ទាត់អន្តរជាតិ
Barcelona កំណត់បេក្ខភាពខ្សែប្រយុទ្ធដែលនឹងមកជំនួសកន្លែងរបស់ Dembele
ក្លឹបអ្នកមានបុណ្យ Barcelona នឹងព្យាយាមជាថ្មីម្ដងទៀត ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Bernardo Silva របស់ Manchester City ប្រសិនបើ Ousmane Dembele ចាកចេញពី Camp Nou ទៅក្លឹបថ្មីនៅរដូវក្តៅនេះ (យោងតាមរបាយការណ៍ពីកាសែត El Nacional)។
យើងបានដឹងហើយថា Paris Saint-Germain កំពុងចរចាចុះហត្ថលេខាលើ Dembele ក្នុងនាមជាអ្នកជំនួសកន្លែងរបស់ Kylian Mbappe នៅ Parc des Princes ស្របពេលដែលពួកគេកំពុងមានការធុញទ្រាន់ជាមួយនឹងភាពមិនច្បាស់លាស់របស់ Mbappe ដែលមិនព្រមបន្តកុងត្រាថ្មី។
ដំបូងឡើយតម្លៃខ្លួននៃការផ្ទេរចេញរបស់ Dembele មានតម្លៃប្រហែលជា 50 លានអឺរ៉ូ ប៉ុណ្ណោះ ដោយសារលក្ខខណ្ឌដែលបានកំណត់កាលពីមុន ប៉ុន្តែតម្លៃនេះនឹងកើនឡើងដល់ 100 លានអឺរ៉ូ នៅថ្ងៃទី 1 ខែសីហា ហើយក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា មិនមានភាពស្រពេចស្រពិល រឺពិចារណាអ្វីច្រើនទៀតឡើយ ដោយសារការចាកចេញរបស់គាត់ នឹងនាំយកប្រាក់យ៉ាងច្រើនដល់ពួកគេ។
តម្លៃដែល Barcelona ទទួលបានពីការលក់ Dembele នឹងអាចឲ្យពួកគេចុះហត្ថលេខា Bernardo Silva ពី Man City បាន។ គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez ត្រូវបានគេដឹងថា ជាអ្នកដែលពេញចិត្តនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។ យ៉ាងណា Bernardo Silva ជាកីឡាករដែលនៅមានតម្លៃផ្ទេរខ្ពស់ ព្រោះកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយ Man City នៅមានសុពលភាពរហូតដល់ឆ្នាំ 2025។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como