Connect with us

បាល់ទាត់អន្តរជាតិ

Messi វ៉ា​ដាច់​កំណត់​ត្រា​របស់ Cristiano Ronaldo ដែល​ជា​កីឡាករ​បាល់ទាត់​មាន​កំណត់ត្រាហ្គីណេស (Guinness) ច្រើន​ជាង​គេ

Published

on

កីឡាករ​អាហ្សង់ទីន Lionel Messi ថ្មីៗ​នេះ​បាន​វ៉ា​ដាច់​​ខ្សែប្រយុទ្ធ​របស់​ក្លឹប Al Nassr គឺ​កីឡាករ Cristiano Ronaldo លើ​កំណត់ត្រា​ដែល​ជា​កីឡាករ​បាល់ទាត់​អាជីព មាន​កំណត់ត្រា​ពិភពលោក​ហ្គីណេស (Guinness World Records) ច្រើន​ជាង​គេ។

យ៉ាង​ណា​មិញ នៅ​ថ្ងៃ​នេះ​ស្ថាប័ន Guinness World Records បាន​បង្ហាញ​តាម​រយៈ​គណនី Twitter ផ្លូវការ​របស់​ពួកគេ ពី​តារាង​បច្ចុប្បន្នភាព​នៃ​កំណត់ត្រា​ពិភពលោក​ហ្គីណេស​ដែល​សម្រេច​បាន​ដោយ​កីឡាករ​បាល់ទាត់​ល្អ​បំផុត។ នៅ​ក្នុង​ការ​អាប់ដេត​ថ្មី​នេះ Messi មាន​កំណត់ត្រា​ចំនួន 41 ដែល​​នាំ​មុខ Cristiano Ronaldo ជា​បេក្ខភាព​ឈរ​ចំណាត់​ថ្នាក់​លេខ 2 មាន​កំណត់​ត្រា​ចំនួន 40។

ក្រៅ​ពី​នេះ កីឡាករ​បាល់ទាត់​ដែល​ស្ថិត​ក្នុង​កំណត់ត្រា​កំពូល​ទាំង 3 ផ្សេង​ទៀត​មាន​ដូច​ជា Robert Lewandowski មាន​កំណត់ត្រា 9 ដង, Kylian Mbappe មាន 5 ដង និង Neymar មាន 4 ដង។ Guinness World Records បាន​បញ្ជាក់​ច្បាស់ៗ​ថា សម្រាប់​ពេល​នេះ Messi មាន​កំណត់ត្រា​ច្រើន​ជាង Cristiano Ronaldo ហើយ​ក៏​ច្រើន​ជាង​កីឡាករ​បាល់ទាត់​ទាំង​អស់​ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២