បាល់ទាត់អន្តរជាតិ
Casemiro ប្រាប់ឈ្មោះកីឡាករល្អបំផុត 3 រូប នៅជំនាន់របស់គាត់
ខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United បានបង្ហាញឈ្មោះកីឡាករបាល់ទាត់ទាំង 3 រូប ដែលគាត់ចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុត នៃជំនាន់របស់គាត់។ កីឡាករវ័យ 31 ឆ្នាំរូបនេះបានជ្រើសរើសយក Lionel Messi, Cristiano Ronaldo និង Neymar Jr។
នៅពេលដែលត្រូវបានសួរដោយទស្សនាវដ្តី Placar អំពីកីឡាករកំពូល 3 នាក់តាមការយល់ឃើញរបស់គាត់ ពេលនោះ Casemiro បាននិយាយថា “ខ្ញុំរីករាយដែលបានឃើញ Messi, Cristiano Ronaldo និង Neymar Jr ដែលជាកីឡាករដ៏អស្ចារ្យបំផុតទាំងបី ក្នុងជំនាន់របស់ខ្ញុំ”។
Casemiro បានបន្ថែមទៀតថា៖ “ខ្ញុំធ្លាប់បានឃើញ Ronaldo (ប្រេស៊ីល) ខ្ញុំធ្លាប់បានឃើញ Zinedine Zidane ប៉ុន្តែគ្មានការសង្ស័យឡើយ សម្រាប់ជំនាន់របស់ខ្ញុំមានតែ Messi, Cristiano Ronaldo និង Neymar Jr ប៉ុណ្ណោះ ដែលល្អបំផុត។ ខ្ញុំមិនដែលលេងទល់នឹង Cristiano Ronaldo ទេ! យ៉ាងណាខ្ញុំអរគុណព្រះ! គាត់បានផ្តល់ឲ្យខ្ញុំនូវពាន និងជ័យជម្នះជាច្រើន”។
ប្រភព: Dailypost NG