Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​លើ​ការ​ផ្ទេរ Joao Felix ប្រសិន​បើ Dembele ចាក​ចេញ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Joao Felix ប្រសិន​បើ Ousmane Dembele សម្រេច​ចិត្ត​ចាកចេញ​ទៅ PSG នៅ​រដូវក្តៅ​នេះ។ យ៉ាង​ណា​មិញ Barcelona បាន​ត្រៀម​ចិត្ត​រួច​ទៅ​ហើយ​ថា ពួក​គេ​នឹង​បាត់បង់ Dembele ដោយ​ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ចាកចេញ​ទៅ Parc des Princes ជាមួយ​ក្រុម​របស់​លោក Luis Enrique។

មជ្ឈដ្ឋាន​បាល់ទាត់​បាន​យល់​ឃើញ​ច្បាស់​ថា ប្រសិន​បើ Dembele ចាកចេញ​នៅ​រដូវក្ដៅ​នេះ នោះ Barcelona អាច​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ចុះ​ហត្ថលេខា​លើ Joao Felix ពី Atletico Madrid។ ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ គឺ​លោក Jorge Mendes ត្រូវ​បាន​គេ​ដឹង​ថា បាន​រៀប​ចំ​គ្រប់​យ៉ាង​រួច​ហើយ ដើម្បី​ឲ្យ​គាត់​ចូលរួម​ជាមួយ Barcelona បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Joao Felix មិនមែន​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Barcelona កំពុង​ពិចារណា​នាំ​មក​ជំនួស​កន្លែង​របស់ Dembele នោះ​ទេ។ ខ្សែ​ប្រយុទ្ធ Bernardo Silva, Yannick Carrasco និង Alexis Sanchez សុទ្ធតែ​ត្រូវ​បាន ផ្សារភ្ជាប់​នឹង​ផ្ទេរ​មក​ក្លឹប​យក្ស​កាតាឡាន់​ផង​ដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២