Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Man United បញ្ជាក់​ថា មិន​ចង់​លក់ Harry Maguire ឡើយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag បាន​បញ្ជាក់​សារ​ជា​ថ្មី​ម្ដង​ទៀត​ថា គាត់​មាន​គម្រោង​រក្សា​ទុក Harry Maguire បន្ត​ទៀត ដែល​មាន​ន័យ​ថា ខ្សែការពារ​កណ្ដាល​រូប​នេះ​ប្រហែល​ជា​នឹង​មិន​ចាកចេញ​ពី Old Trafford នៅ​រដូវក្តៅ​នេះ​ទេ។

ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​មាន​ការ​ជជែក​វែកញែក​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អនាគត​របស់ Harry Maguire ដែល​មជ្ឃដ្ឋាន​បាល់ទាត់​បាន​មើល​ឃើញ​ថា ក្លឹប​បិសាចក្រហម​នឹង​លក់​ខ្សែការពារ​រូប​នេះ​ចេញ​ក្នុង​តម្លៃ​ដ៏​សមរម្យ​មួយ បើ​ទោះ​បី​ជា​ពេល​ដែល​ពួក​គេ​ធ្លាប់​បាន​ចំណាយ​ប្រាក់​រហូត​ដល់ 80 លានផោន ពេល​ផ្ទេរ Maguire ពី Leicester City ក៏​ដោយ។

ថ្មីៗ​នេះ Harry Maguire ត្រូវ​បាន​ក្លឹប​ដក​តំណែង​ជា​កាពីតែន​ក្រុម ហើយ​ក្លឹប West Ham United នៅ​តែ​បន្ត​ទាក់ទង​ចង់​ចុះ​ហត្ថលេខា​លើ​គាត់​ឲ្យ​បាន​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម។ ក្លឹប​ញញួរ​ធំ West Ham United បាន​ដាក់​សំណើរ 20 លានផោន សម្រាប់​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ ប៉ុន្តែ​ត្រូវ​បាន​បិសាចក្រហម បដិសេធ​ភ្លាមៗ។ ដូចគ្នា​នេះ​ដែរ​ថ្មីៗ​នេះ Erik ten Hag បាន​និយាយ​ថា គាត់​ចង់​រក្សា​ទុក Harry Maguire បន្ត​ទៀត និង​ផ្ដល់​ឱកាស​លេង​ដល់​គាត់ នៅ​រដូវកាល​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២