បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រ Barcelona ប្រៀបធៀប Dembele ទៅនឹង Luis Figo ដែលបំផ្លាញក្ដីស្រឡាញ់របស់ក្លឹប

ក្លឹបម្ចាស់ជើងឯករបស់បារាំង PSG បានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ។ យ៉ាងណាមិញ Paris Saint-Germain ទទួលស្វាគមន៍ក្រុមខ្លាំងមកពីអេស្ប៉ាញ FC Barcelona កាលពីម៉ោង 2 រំលងអាធ្រាតកន្លងទៅ។
ក្លឹបអ្នកមានបុណ្យ Barcelona បានយកឈ្នះ Paris Saint-Germain ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតនោះ ដែលគ្រាប់បាល់ចុងក្រោយជាការតែតបញ្ចូលទីពីខ្សែការពារ Andreas Christensen។ ដោយឡែកសម្រាប់គ្រាប់បាល់ 2 គ្រាប់ដែល PSG បានស៊ុតបញ្ចូលទីមកលើ Barcelona នោះក៏មាន 1 គ្រាប់ជាការស៊ុតពីសំណាក់អតីតខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Ousmane Dembele ដែរ។
សម្រាប់ការស៊ុតបញ្ចូលទីពីអតីតកីឡាកររបស់ខ្លួន Ousmane Dembele វាមិនមែនជារឿងចម្លែកឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានអបអរគ្រាប់បាល់ ដែលហាក់ដូចជាខ្លួនមិនធ្លាប់មានគុណស្រ័យអ្វីជាមួយ Barcelona ទាល់តែសោះ។
ក្រោយពីនោះមក អ្នកគាំទ្រជាច្រើនរបស់ Barcelona បានសម្ដែងការមិនពេញចិត្ត និងធ្វើការរិះគន់ដល់អតីតកីឡាកររូបនេះជាខ្លាំង ដោយពួកគេបានហៅ Dembele ថាជាសត្វពស់ដែលរមឹលគុណ និងបកក្បាលមកចឹកអ្នកធ្លាប់មានគុណទៅលើរូបគេ។ បន្ថែមលើសពីនេះទៀត អ្នកគាំទ្រក៏បានប្រៀបធៀបគេទៅនឹងអតីតកីឡាករឆ្នើម Luis Figo ដែលធ្លាប់បង្កើតរឿងដ៏ស្អប់ខ្ពើមបែបនេះទៅកាន់អ្នកគាំទ្ររបស់ Barcelona ដែរ។
ប្រភព: Sportskeeda