បាល់ទាត់អន្តរជាតិ
Thiago Alcantara នឹងអវត្តមានពីលើទីលានប្រកួតរហូតដល់ចប់រដូវកាល ដោយសាររបួសត្រគាក

ខ្សែបម្រើ Thiago Alcantara របស់ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានទទួលការវះកាត់លើរបួសត្រគាករបស់ខ្លួន។ អតីតកីឡាកររបស់ក្លឹប Bayern Munich រូបនេះ បានបង្ហាញខ្លួនត្រឹមតែ 18 ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ដោយមិនបានរួមចំណែករកបានគ្រាប់បាល់ រឺ Assist អ្វីឡើយ។
កាលពីការប្រកួតប៉ុន្មានថ្ងៃមុនជាមួយ Tottenham Hotspur ខ្សែបម្រើ Thiago Alcantara មិនមានក្នុងបញ្ជីឈ្មោះកីឡាករដែលចូលរួមប្រកួតឡើយ ដោយក្លឹបបានប្រើប្រាស់ Curtis Jones ជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹប មិនបាននិយាយអំពីបញ្ហាជាក់លាក់ណាមួយនៃរបួសរបស់ Thiago Alcantara ឡើយ ហើយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ Fulham ថ្ងៃនេះ គាត់ក៏មិនបាននិយាយពីរឿងនេះដែរ។
ថ្វីត្បិតតែបែបនេះក៏ដោយ ពេលនេះរបាយការណ៍ពី The Athletic បានរាយការណ៍ថា ខ្សែបម្រើវ័យ 32 ឆ្នាំ Thiago Alcantara នឹងត្រូវបង្ខំឲ្យចិត្តវះកាត់ ដើម្បីដោះស្រាយបញ្ហារបួសត្រគាករបស់ខ្លួន ហើយការវះកាត់នេះ នឹងមិនអាចឲ្យគាត់វិលចូលទីលានប្រកួតវិញបាន នៅមុនបញ្ចប់រដូវកាលនេះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona