Connect with us

បាល់ទាត់អន្តរជាតិ

Raphinha សន្យា​កែ​កំហុស ក្រោយ​រង​ការ​រិះគន់​ពី​អ្នក​គាំទ្រ!!!

Published

on

ការ​ប្រកួត​បើក​ឆាក​របស់ Barcelona នៅ​ក្នុង​ក្របខណ្ឌ La Liga គឺ​ចាប់​ផ្ដើម​ជា​មួយ​នឹង​ក្ដី​សង្ឃឹម​នៃ​ការ​រំពឹង​ថា នឹង​ដណ្ដើម​​បាន 3 ពិន្ទុ​ពី Getafe។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ត្រឹមតែ​ពួក​គេ​មិន​អាច​ដណ្ដើម​បាន 3 ពិន្ទុ​ពី​ការ​ប្រកួត​លីគ​ប៉ុណ្ណោះ​ទេ Barcelona បាន​ស៊ូទ្រាំ​លេង​តទល់​នឹង​គូ​ប្រកួត​របស់​ខ្លួន​ដោយ​មាន​គ្នា​ត្រឹមតែ 10 នាក់​ប៉ុណ្ណោះ​នៅ​លើ​ទីលាន។

នៅ​នាទីទី 42 ខ្សែ​ប្រយុទ្ធ​ស្លាប Raphinha ត្រូវ​បាន​ទទួល​កាត​ក្រហម​ភ្លាមៗ​បន្ទាប់​ពី​អាជ្ញា​កណ្ដាល​បាន​មើល​ឃើញ​ពី​កាយវិកា​ឲ្យ​កែង ដោយ​ចេតនា​របស់​គាត់​ទៅ​លើ​ខ្សែការពារ​របស់ Getafe គឺ​កីឡាករ Gaston Alvarez។ បន្ត​ពី​​នោះ​មក Barcelona ត្រូវ​លេង​ដោយ​មាន​កីឡាករ​ត្រឹម 10 នាក់​ប៉ុណ្ណោះ រហូត​ដល់​នាទីទី 70 កាត​ក្រហម​របស់​អាជ្ញា​កណ្ដាល​ក៏​កើត​ឡើង​ម្ដង​ទៀត ដែល​វា​ជា​ការ​ផ្ដល់​ជូន​ទៅ​គ្រូ​បង្វឹក​របស់​ពួក​គេ​គឺ​លោក Xavi Hernandez។

ជា​សំណាង​ល្អ Barcelona មិន​បាន​ចាញ់​ការ​ប្រកួត​នោះ​ឡើយ ហើយ​រក្សា​បានលទ្ធផល​ស្មើ 0-0 រហូត​នាទី​ចុង​ក្រោយ។ យ៉ាង​ណា​មិញ Raphinha ក៏​បាន​សុំទោស​ចំពោះ​ការ​បង្ករ​ឲ្យ​មាន​កាតក្រហម​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ក្រុម​ត្រូវ​បាត់បង់​សមាជិក និង​មិន​អាច​ទទួល​បាន 3 ពិន្ទុ​ពី​គូ​ប្រកួត។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​សូម​អភ័យ​ទោស​ដល់​មិត្ត​រួម​ក្រុម បុគ្គលិក និង​អ្នកគាំទ្រ​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ខុស! ហើយ​វា​អាច​ចំណែក​មួយ​នៃ​ការ​មិន​អាច​យក​បាន​ជ័យ​ជម្នះ​របស់​ក្រុម​ផង​ដែរ។… ពេល​នេះ​មាន​មនុស្ស​​ជា​ច្រើន​កំពុង​រិះគន់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​បញ្ឈប់​​ការ​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់ Barcelona នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​កែប្រែ​កំហុស​របស់​ខ្ញុំ តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងមិន​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២