Connect with us

បាល់ទាត់អន្តរជាតិ

Mason Mount ត្រៀម​វិល​ចូលទីលាន​វិញ ក្រោយ​ខកខាន​ការ​ប្រកួត​មួយ​រយៈពេល

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Mason Mount បាន​ត្រឡប់​មក​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​តែ​ឯង កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដោយ​មើល​ទៅ​គាត់​ហាក់​កំពុង​ជា​សះស្បើយ​ពី​របួស​ហើយ។

កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​មក Old Trafford ពី​ក្លឹប​តោខៀវ Chelsea ក្នុង​កំឡុង​ទីផ្សារដោះដូរ​កីឡាករ​ដើម​រដូវកាល​នេះ។ ម្ចាស់​អាវ​លេខ 7 ថ្មី​របស់​ក្លឹប​បិសាចក្រហម​រូប​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន 12 ប្រកួត​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក តែ​មិន​ទាន់​បាន​រួម​ចំណែក​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

ពេល​វេលា​ចុង​ក្រោយ Mason Mount បាន​ជួប​បញ្ហា​របួស ដោយ​ខកខាន​ការ​ប្រកួត​ជា​ច្រើន​សម្រាប់​ក្រុម​របស់​លោក Erik ten Hag។ គាត់​បាន​រងរបួស​ទាក់ទង​នឹង​សាច់ដុំ ក៏​ដូច​ជា​កំភួនជើង ហើយ​បាន​ខក​ខាន​ចូល​លេង​ចាប់​តាំង​ពី​ថ្ងៃទី 11 ខែ​វិច្ឆិកា​មក​ម្ល៉េះ។ យ៉ាង​ណា ពេល​នេះ Mason Mount កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន ដែល​គាត់​នឹង​អាច​វិល​ត្រឡប់​មក​ជួយ​ក្រុម​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២