Connect with us

បាល់ទាត់អន្តរជាតិ

Mohamed Salah នឹង​មាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង Cristiano Ronaldo ទៅ​ទៀត ប្រសិន​បើ​គាត់​ព្រម​ចាកចេញ​ទៅ Al-Ittihad

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Mohamed Salah អាច​នឹង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដែល​រក​បាន​ប្រាក់​ចំណូល​ខ្ពង់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ប្រសិន​បើ​គាត់​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប Al-Ittihad នៅ​រដូវក្តៅ​នេះ។ ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ផ្តល់​កុងត្រា​រយៈពេល 3 ឆ្នាំ​ដែល​មាន​ទំហំ​ទឹកប្រាក់ 65 លានផោន ក្នុង​មួយ​ឆ្នាំ​ដល់ Mohamed Salah។

ដោយ​សារ​វា​ជា​ប្រាក់​ចំណូល​នៅ​ក្នុង​ប្រទេស​ដែល​មិន​ជាប់ពន្ធ មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រចាំ​សប្តាហ៍​ចំនួន 1.25 លានផោន។ លើស​ពី​នេះ​ទៅ​ទៀត Mohamed Salah ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង Cristiano Ronaldo ទៅ​ទៀត នៅ​ពេល​ដែល​រាប់​បញ្ចូល​ទាំង​ប្រាក់​រង្វាន់ និង​ការ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា Liverpool មិន​ទាន់​ត្រៀម​ខ្លួន​លក់ Mohamed Salah នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​អា​ស្រ័យ​លើ​ខ្សែប្រយុទ្ធ​រូប​នេះ​ផ្ទាល់ ខណៈ​ដែល​សំណើរ​លុយ​ធំ​ពី​ក្លឹប​នៅ​មជ្ឈឹមបូព៌ា តែងតែជម្រុញ​ឲ្យ​គាត់​ត្រូវ​តែ​ពិចារណា​ម្ដង​ហើយ​ម្ដង​ទៀត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២