បាល់ទាត់អន្តរជាតិ
Joao Felix និង Joao Cancelo ត្រៀមនឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះ Osasuna រំលងអាធ្រាតនេះ

កាលពីប៉ុន្មានថ្ងៃមុន ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែម 2 នាក់ទៀតគឺ Joao Felix និង Joao Cancelo។ យ៉ាងណាមិញកីឡាករសញ្ជាតិព័រទុយហ្គាល់ទាំង 2 រូបនេះ បានមកដល់ទឹកដីអេស្ប៉ាញនៅមុនការប្រកួត La Liga ដែល Barcelona ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Osasuna។
អ្នកគាំទ្រមានការរំពឹង និងចង់ឃើញសមត្ថភាពរបស់ Joao Felix និង Joao Cancelo នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមរបស់លោក Xavi Hernandez។ យោងតាមរបាយការណ៍របស់ SPORT បានឲ្យដឹងថា Joao Felix និង Joao Cancelo ត្រូវបានចុះឈ្មោះជាមួយ La Liga ទាន់ពេល ហើយពួកគេនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅទឹកដី Osasuna ថ្ងៃអាទិត្យនេះ (ម៉ោង 2 រំលងអាធ្រាត – ម៉ោងនៅកម្ពុជា)។
ទាំង Joao Felix និង Joao Cancelo សុទ្ធតែមានក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវធ្វើដំណើរទៅជួបជាមួយ Osasuna។ ថ្វីត្បិតតែពួកគេមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលលេងក៏ដោយ អ្នកទាំងពីរនឹងត្រូវវាយតម្លៃដោយលោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ Barcelona ជាមុនសិន តើពួកគេគួរតែដាក់ឲ្យចូលលេង រឺយ៉ាងណា? ហើយប្រសិនបើគេ មិនបង្ហាញខ្លួនទល់នឹង Osasuna ទេ ឱកាសបន្ទាប់របស់ពួកគេ គឺនៅក្នុងការប្រកួតបន្ទាប់ថ្ងៃទី 16 ខែកញ្ញា ជាមួយក្រុមម្ចាស់ផ្ទះ Real Betis។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)