បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាន 850 គ្រាប់

ខ្សែប្រយុទ្ធរបស់ក្លឹប Al Nassr គឺកីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាន 850 គ្រាប់។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានស៊ុតបំប៉ោងសំណាញ់ទីចុងក្រោយ នៅក្នុងការប្រកួត Saudi Pro League ដោយបានយកឈ្នះក្លឹប Al Hazem ក្នុងលទ្ធផល 5-1 កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះ។
យ៉ាងណាមិញប្រកួតទល់នឹង Al Hazem តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ ស៊ុតបញ្ចូលទីបាន 1 គ្រាប់ ដែលវាជាគ្រាប់បាល់ទី 6 ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអូឌីតទាំង 3 លើក។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏មានស្ថិតិ Assists ចំនួន 4 ដងផងដែរ សម្រាប់ជ័យជម្នះជាបន្តបន្ទាប់របស់ Al Nassr។
គិតមកទល់នឹងពេលនេះ Cristiano Ronaldo បានស៊ុតបញ្ចូលទីបាន 26 គ្រាប់ ក្នុងការបង្ហាញខ្លួន 30 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប Al Nassr។ ស្ថិតិនេះ មិនចាញ់ពេលដែលគាត់ចាប់ផ្ដើមដំបូងពេលផ្ទេរមកលេងឲ្យក្លឹប Real Madrid ប៉ុន្មានឡើយ។ យ៉ាងណាគ្រាប់បាល់ដ៏ច្រើនរបស់ Cristiano Ronaldo កំពុងតាមដោយគូប្រជែងដ៏យូរអង្វែងរបស់គាត់គឺ Lionel Messi ដែលបច្ចុប្បន្នមាន 818 គ្រាប់។
ប្រភព: Dailypost NG