Connect with us

បាល់ទាត់អន្តរជាតិ

Sergio Ramos បដិសេធ​មិន​ផ្ទេរ​ទៅ​អាប៊ីសាអូឌីត ដើម្បី​វិល​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​នៅ​អេស្ប៉ាញ​វិញ

Published

on

ខ្សែការពារ​ចាស់​វស្សា Sergio Ramos បាន​ច្រានចោល​ឱកាស​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ហើយ​គ្រោង​នឹង​ត្រឡប់​ទៅ​កាន់​ការ​ប្រកួត​ប្រជែង​នៅ La Liga ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន​វិញ (នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Goal)។

យ៉ាង​ណា​មិញ ខ្សែ​ការពារ​កណ្ដាល​ដែល​រក្សា​ទុក​កេរ្តិ៍​ដ៏​ល្បី​ល្បាញ​រូប​នេះ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាក្យ​សម្ដី​រួច​រាល់​ហើយ ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប Sevilla ដែល​ជា​អតីត​ក្លឹប​ពី​កុមារភាព​របស់​គាត់។ Sergio Ramos បច្ចុប្បន្ន គឺ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​គាត់​បាន​ផុត​កុងត្រា និង​សម្រេច​ចាកចេញ​ពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​រដូវក្តៅ​នេះ។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុន អតីត​ខ្សែការពារ Real Madrid រូប​នេះ ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Al-Ittihad របស់​អារ៉ាប៊ី​សាអូឌីត ដែល​ជាកន្លែង​គាត់​អាច​ជួប​ជុំ​ជាមួយ​អតីត​មិត្ត​ចាស់ Karim Benzema។ ផ្ទុយ​មក​វិញ Sergio Ramos មិន​មាន​ចំណាប់​អារម្មណ៍​ជាមួយ​លុយ​ធំ​របស់​ក្លឹប​នៅ Saudi Pro League ឡើយ ហើយ​ត្រៀម​នឹង​ចុះ​កុងត្រា​រយៈពេល​ខ្លី​មួយ​ជាមួយ Sevilla។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២