បាល់ទាត់អន្តរជាតិ
David Silva ថា មានតែក្រុមមួយនេះប៉ុណ្ណោះ ដែលអាចប្រជែងពាន Premier League ជាមួយ Man City បាន

អតីតខ្សែបម្រើឆ្នើមសញ្ជាតិអេស្ប៉ាញ David Silva បាននិយាយថា មានតែក្លឹបកាំភ្លើងធំ Arsenal ទេ ដែលអាចប្រជែងជាមួយ Manchester City សម្រាប់ការឈ្នះពាន Premier League នៅរដូវកាលនេះបាន។ យ៉ាងណាមិញ កាលពីរដូវកាលមុន Man City និង Arsenal ក៏ជាគូប្រជែងគ្នាក្នុងការដណ្ដើមពានលីគដែរ ប៉ុន្តែចុងក្រោយ Man City បានក្លាយជាម្ចាស់ពានដោយឈ្នះពិន្ទុពីលើ Arsenal ត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ។
ថ្វីត្បិតតែមិនអាចឈ្នះពានកាលពីរដូវកាលមុន ប៉ុន្តែ Arsenal បានបញ្ចប់រដូវកាលដោយចំណាត់ថ្នាក់លេខ 2 និងទទួលបានកៅអីលេងពាន UCL ដែលពួកគេបានខកខានតាំងពីឆ្នាំ 2017 មក។ សម្រាប់ក្លឹបបិសាចក្រហម Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ខណៈដែល Newcastle United ដណ្តើមបានចំណាត់ថ្នាក់លេខ 4។
យ៉ាងណាមិញបច្ចុប្បន្ន Man City កំពុងឈរកំពូលតារាងដោយឈ្នះទាំង 4 ប្រកួត របស់ពួកគេដោយមាន 12 ពិន្ទុពេញ ស្របពេលដែល Arsenal មាន 10 ពិន្ទុ ដោយសារស្មើមួយប្រកួតទល់នឹង Fulham។
ខ្សែបម្រើ David Silva ដែលធ្លាប់ជាអតីតកីឡាកររបស់ក្លឹប Man City ដែរនោះ ថ្មីៗនេះបានប្រាប់កាសែត UK Mirror ថា៖ “Arsenal គឺជាក្រុមតែមួយគត់ដែលខ្ញុំអាចមើលឃើញថា មានឱកាសប្រជែងពានជាមួយ Man City។ យ៉ាងណា ខ្ញុំមិនគិតថាពួកគេអាចធ្វើបានទេ”។
David Silva បាននិយាយបន្ថែមទៀតថា៖ “ខ្ញុំបានមើលការប្រកួតស្ទើរតែទាំងអស់របស់ Man City ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីរដូវកាលមុន។ ខ្ញុំមិនអាចឈ្នះវានៅពេលដែលខ្ញុំនៅទីនោះ ប៉ុន្តែខ្ញុំរីករាយណាស់សម្រាប់ក្លឹបដែលទីបំផុតពួកគេអាចធ្វើបាន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona