បាល់ទាត់អន្តរជាតិ
Jadon Sancho នឹងចូលរួមជាមួយ Bayern Munich នៅខែមករាឆ្នាំក្រោយ
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Jadon Sancho នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាឆ្នាំក្រោយ ស្របពេលដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងមានភាពល្អក់កករនៅ Old Trafford។
កីឡាករវ័យ 23 ឆ្នាំ Jadon Sancho កំពុងឈានចូលដល់រដូវកាលទី 3 របស់គាត់នៅទឹកដី Premier League ជាមួយបិសាចក្រហម គិតចាប់តាំងពីបានចុះហត្ថលេខាផ្ទេរពីក្លឹប Borussia Dortmund នៅរដូវក្តៅឆ្នាំ 2021 ក្នុងតម្លៃ 73 លានផោន។ Jadon Sancho បានបង្ហាញខ្លួនសរុប 82 ប្រកួតឲ្យ Manchester United ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ ក្នុងរយៈពេល 2 ឆ្នាំកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលា និងអនាគតរបស់ Jadon Sancho នៅ Old Trafford កំពុងឈានដល់ចំណុចបញ្ចប់ ស្របពេលដែលថ្មីៗនេះគាត់បានប្រឈមមុខជាសាធារណៈលើការប្រឆាំងនឹងគ្រូបង្វឹករបស់ខ្លួនលោក Erik ten Hag។ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹប Bayern Munich កំពុងក្លាយជាបេក្ខភាពដែលចង់នាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះត្រឡប់ទៅ Bundesliga វិញ នៅខែមករាឆ្នាំក្រោយ។ របាយការណ៍ដដែលនេះដែរបានអះអាងថា ក្លឹបយក្សអាឡឺម៉ង់មួយនេះបានទាក់ទងជាមួយកីឡាករវ័យ 23 ឆ្នាំនេះរួចហើយ ខណៈដែលគ្រូបង្វឹករបស់ពួកគេគឺលោក Thomas Tuchel ពេញចិត្តនឹងសមត្ថភាពរបស់ Jadon Sancho ផងដែរ។
ប្រភព: Sportsmole