បាល់ទាត់អន្តរជាតិ
កំណត់ត្រាដែល Lionel Messi បានបង្កើត ហើយធ្វើឲ្យកីឡាករជំនាន់ក្រោយៗពិបាកបំបែក

1. រកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយរដូវកាលនៅ La Liga របស់អេស្ប៉ាញ
Lionel Messi ស៊ុតបញ្ចូលទីបាន 50 គ្រាប់ក្នុងមួយរដូវកាល (2011-2012) នៅលីគកំពូលរបស់អេស្ប៉ាញ La Liga។ គាត់បានឈ្នះស្បែកជើងមាសនៅឆ្នាំនោះ។ វាជាស្នាដៃមួយដែលធ្វើឲ្យកីឡាករជំនាន់ក្រោយកោតស្ញប់ស្ញែង ហើយក៏មិនទាន់មានកីឡាករណាម្នាក់អាចធ្វើបានដែរ។
2. ជាកីឡាករដែលមិនមែនជាជនជាតិអេស្ប៉ាញ តែឈ្នះពាន La Liga បានច្រើន
ការឈ្នះពាន La Liga ទាំងដែលកីឡាកររូបនោះមិនមែនជាជនជាតិអេស្ប៉ាញ គឺមិនងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ Lionel Messi ជាកីឡាករអាហ្សង់ទីនដែលបានឈ្នះជើងឯកលីគចំនួនរហូតដល់ 10 ដង ជាមួយ Barcelona។
3. Hat-trick ច្រើនបំផុតនៅ La Liga របស់អេស្ប៉ាញ
Lionel Messi មានភាពលេចធ្លោរខ្លាំងនៅ La Liga របស់អេស្ប៉ាញ។ កំណត់ត្រាមួយផ្សេងទៀតដែលគាត់បានបង្កើតនៅទីនោះគឺការស៊ុតបញ្ចូលទី Hat-trick ដ៏ច្រើនបំផុត។ Messi ស៊ុត Hat-trick នៅ La Liga បាន 36 ដង ដែលជាកំណត់ត្រាមួយមិនងាយមានអ្នកបំបែកបាន។
4. គ្រាប់បាល់ច្រើនបំផុតនៅ La Liga
Lionel Messi គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga របស់អេស្ប៉ាញ។ គាត់មានគ្រាប់បាល់ 474 គ្រាប់ ក្នុងការបង្ហាញខ្លួន 520 ប្រកួតប៉ុណ្ណោះ ខណៈដែលកីឡាករឈរចំណាត់ថ្នាក់លេខ 2 គឺ Cristiano Ronaldo មាន 311 គ្រាប់។
5. គ្រាប់បាល់ច្រើនបំផុតសម្រាប់អាហ្សង់ទីន
ខណៈពេលដែល Messi កាន់កាប់កំណត់ត្រាជាកីឡាករដែលស៊ុតបញ្ចូលទីដ៏ច្រើននោះ គាត់ក៏មានកំណត់ត្រា ជាកីឡាករដែលមានគ្រាប់បាល់ច្រើនបំផុតសម្រាប់អាហ្សង់ទីនផងដែរ។ ខ្សែប្រយុទ្ធរូបនេះរកបាន 104 គ្រាប់ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅគ្រប់ការប្រកួតប្រជែងទាំងអស់។
6. គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល UEFA Champions League ច្រើនជាងគេ
សមត្ថភាពក្នុងការស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុងការប្រកួត UCL គ្មានកីឡាកររូបណាអាចប្រៀបប្រដូចទៅនឹង Lionel Messi និង Cristiano Ronaldo ឡើយ។ ទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi គាត់មានកំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងវគ្គចែកពូល។ គិតត្រឹមពេលនេះ គាត់គឺជាកីឡាករដែលនាំមុខគេ មានគ្រាប់ច្រើនជាងគេក្នុងវគ្គចែកពូល UCL ដោយស៊ុតបាន 78 គ្រាប់។
7. រកបានគ្រាប់បាល់ច្រើនបំផុតរយៈពេលពេញមួយឆ្នាំ
ស្ថិតិដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយដែល Lionel Messi បានបង្កើត គឺការស៊ុតបញ្ចូលទីបាន 91 គ្រាប់ ក្នុងរយៈពេលពេញមួយឆ្នាំសម្រាប់ក្លឹប និងប្រទេស។ ក្នុងចំណោមការស៊ុតបញ្ចូលទីទាំង 91 គ្រាប់នោះ មាន 79 គ្រាប់សម្រាប់ FC Barcelona ហើយផ្សេងពីនោះទៀតគឺសម្រាប់ក្រុមជម្រើសជាតិ។
8. ជាអ្នកឈ្នះ Ballon d’Or ច្រើនជាងគេ
និមិត្តរូបដ៏ធំបំផុត និងប្រហែលជាកំណត់ត្រាដ៏លំបាកបំផុតក្នុងការបំបែករបស់ Lionel Messi គឺការឈ្នះ Ballon d’Or ចំនួន 7 ដង។ បច្ចុប្បន្ននេះ គាត់គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះ Ballon d’Or ច្រើនជាងគេ ខណៈដែលគូប្រជែងរបស់គាត់ Cristiano Ronaldo ឈ្នះវាបានត្រឹមតែ 5 ដងប៉ុណ្ណោះ។ ការឈ្នះចុងក្រោយរបស់ Messi បានកើតឡើងនៅឆ្នាំ 2021 ហើយឆ្នាំនេះ គាត់ក៏កំពុងមានភាគរយខ្ពស់ក្នុងការឈ្នះវាម្ដងទៀតផងដែរ។ ប្រសិនបើ Messi ឈ្នះ Ballon d’Or លើកទី 8 នោះកំណត់ត្រានេះ នឹងរឹតតែពិបាកបំបែកមួយកម្រិតទៀត។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona